កម្សាន្ត៖ បច្ចុប្បន្ន ការកែសម្ផស្ស ជារឿងធម្មតាសម្រាប់មនុស្ស មិនថា ប្រុស ឬស្រីនោះទេ តែងតែចង់កែប្រែខ្លួនឯង ទៅជាមនុស្សម្នាក់ផ្សេងទៀតផងដែរ បើទោះបីជា មុខមាត់ពីកំណើតបានផ្តល់ឲ្យ ល្អគួរសមក៏ដោយ តែពាក្យចាស់មួយដែលគេចំណាំប្រើគឺ «មិនចេះស្កប់» ពាក្យនេះហើយ បានធ្វើឲ្យ មនុស្សភាគច្រើន តែងចង់កែសម្ផស្ស លើអ្វីដែលខ្លួនមាន។
ជាក់ស្តែង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការស៊ែរ ពីរូបថតរបស់នារីម្នាក់ ដែលបានធ្វើការកែសម្ផស្ស មួយទំហឹង ខណៈមុខមាត់របស់នាង ស្រស់ស្អាតប៉ុណ្ណឹងហើយ តែទាស់មុខរបស់នាង មិនសូវមានភាពស៊ិចស៊ី និងមានមន្តស្នេហ៍ មានអីថា ស្អាតតែបែបធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះនារីរូបនោះ បានធ្វើការកែសម្ផស្សជាច្រើនកន្លែង នៅលើមុខ ហើយទីបំផុត នាងក៏ទទួលបាននូវមុខមាត់ថ្មី ស្រស់ស្អាតប្លែក គួរជាទីបេតី ស្ទើរតែខុសពីសម្រស់របស់នាង ពីមុនដាច់ ដែលធ្វើឲ្យ មនុស្សគ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង លើសម្រស់ថ្មីរបស់នាង។
យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួន បានគិតថា ទោះបីជា មុខមាត់របស់នាង មិនសូវស៊ិចស៊ី តែធម្មជាតិ ផ្តល់ឲ្យប៉ុណ្ណឹង គួរពេញចិត្តនឹងយក ព្រោះថា មុខមាត់របស់នាង ក៏មិនអាក្រក់ខ្លាំងក្លាអីនោះដែរ ហេតុអី ចំណាយទាំងលុយ ពេលវេលា និងឈឺសាច់ជាមួយនឹង ការកែសម្ផស្សនេះ។ ប៉ុន្តែក៏មានអ្នកខ្លះទៀត បានពោលពាក្យថា ទោះកើតមកបែបណា ស្អាតក៏ដោយ ក៏មនុស្សយើងមិនអាច គិតថាខ្លួនស្អាតនោះទេ ដូច្នេះហើយ ទើបភាគរយមនុស្សកែសម្ផស្ស កើនឡើងរហូត៕
តោះមើលសម្រស់របស់នាង មុន និងក្រោយកែទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]