បារាំង៖ ផ្ទាំងគំនូរដើមរបស់វិចិត្រករបែលហ្ស៊ិក លោក Hergé បានលក់ក្នុងតម្លៃបំបែកកំណត់ត្រា៣.៩លានដុល្លារ។ គំនូរនេះត្រូវបានលាបពណ៌ដោយប្រើ gouache ទឹកថ្នាំ និងទឹកពណ៌ ហើយបង្ហាញថាតុក្កតាតាំង-តាំងនិងឆ្កែរបស់គាត់ឈ្មោះថា Snowy បានកំពុងលាក់ខ្លួននៅក្នុងភាជន៍ប៉សឺឡែនមួយ។
ដំបូងឡើយ រូបនេះត្រូវបានគេបម្រុងទុក ដើម្បីធ្វើជាគម្របសម្រាប់សៀវភៅទីប្រាំរបស់លោក Hergé ក្នុងវគ្គដែលមានចំណងជើងថា The Blue Lotus ប៉ុន្តែត្រូវបានបដិសេធដោយសារតែតម្លៃនៃការផលិត។ ក្រោយមកគេក៏បានកែប្រែវាជាផ្ទាំងគំនូរជំនួសវិញ។ ផ្ទាំងគំនូរនេះត្រូវបានលក់តាមអ៊ីនធឺណេតដោយក្រុមហ៊ុនដេញថ្លៃនៅប៉ារីស Artcurial ក្នុងតម្លៃសរុប៣.១លានដុលារ បូកទាំងថ្លៃចំណាយផ្សេងទៀតផងដែរ។ វាត្រូវបានគេរំពឹងទុកថា នឹងត្រូវលក់បានក្នុងតម្លៃប្រហែលពី២.៦លានដុល្លារទៅ៣.៤លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការលក់មួយនេះបានបំបែកកំណត់ត្រាកាលពីមុនសម្រាប់ការលក់សៀវភៅខំមិក ដែលជាស្នាដៃរបស់លោក Hergé ផងដែរ កាលពីឆ្នាំ២០១៤។ សៀវភៅវគ្គ The Blue Lotus ត្រូវបានបោះពុម្ពផ្សាយលើកដំបូងនៅឆ្នាំ១៩៣៦ ហើយគេឃើញថាតាំង-តាំងបានធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងកំឡុងការឈ្លានពានរបស់ជប៉ុននៅឆ្នាំ១៩៣១។
យោងតាមក្រុមហ៊ុនដេញថ្លៃរូបគំនូរនេះបានឲ្យដឹងថា វាគឺជាអំណោយដល់កូនប្រុសនៃអ្នកបោះពុម្ពផ្សាយរបស់លោក Hergé។ ប៉ុន្តែបញ្ហានេះត្រូវបានជជែកវែកញែកនៅក្នុងបណ្ដាញសារព័ត៌មានបារាំង ដោយអ្នកជំនាញអះអាងថាគំនូរនេះមិនបង្ហាញពីការដឹងគុណ ដូចស្នាដៃសិល្បៈដទៃទៀតដែលអ្នកគូររូបផ្ដល់ជាអំណោយ។
លោក Hergé គឺជាជនជាតិបែលហ្ស៊ិក ដែលមានឈ្មោះពិតថា Georges Remi ហើយរូបលោកបានបង្កើតតុក្កតាតាំង-តាំងក្នុងទសវត្សរ៍ឆ្នាំ១៩២០។ សេរ៊ីនៃតុក្កតានេះត្រូវបានគេយកទៅបកប្រែរាប់សិបភាសា ហើយបានលក់ដាច់ជាង២០០លានកូពី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]