បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងអាមេរិក Selena Gomez បានបញ្ចេញវីដេអូបទថ្មីស្រឡាងប្លែកមួយ ដែលច្រៀងជាភាសាអេស្ប៉ាញម្តង ក្រោយពីបានធ្វើការសម្រាកពីសិល្បៈមួយរយៈ ដើម្បីលម្ហែខួរក្បាលខ្លះផងដែរ។

ដោយឡែក តាមគណនី Youtube ផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ បានបង្ហោះវីដេអូបទចម្រៀងថ្មីដែលមានចំណងជើងថា «De Una Vez» មានន័យជាភាសាខ្មែរថា «នៅពេលមួយ» ដែលបទចម្រៀងនេះគឺហាក់បីដូចជានិយាយរៀបរាប់ពីស្ថានភាពផ្លូវអារម្មណ៍របស់តារារូបនេះអញ្ចឹង ដែលត្រង់ចំណុចខ្លះវិញគឺដូចចង់និយាយដៀមដាមទៅកាន់សង្សារចាស់ម្នាក់ ដែលមានអត្ថន័យដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez

ទោះបីជា Selena Gomez មិននិយាយអ្វីបន្ថែមចំពោះបទចម្រៀងនេះក៏ពិតមែន ប៉ុន្តែហ្វេនគឺដឹងច្បាស់ថានេះ គឺជាចេតនាសង្គ្រាមត្រជាក់តាមបទចម្រៀងដោយ និយាយចំៗទៅកាន់ សង្សារចាស់ Justin Bieber តែម្តង ដោយសារកន្លងមកគ្មានសង្សារណាម្នាក់ដែលធ្វើឲ្យតារាស្រីរូបនេះពិបាកខ្លាំងនោះឡើយ៕

សូមចូលទស្សនរូបភាពនិង វីដេអូខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomezក្នុងបទ «De Una Vez»
Selena Gomezក្នុងបទ «De Una Vez»
 Selena Gomezក្នុងបទ «De Una Vez» 
វីដេអូបទចម្រៀង «De Una Vez» ទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]