កម្ពុជា៖ យោងតាមផេកផ្លូវការ Facebook របស់ Samsung នៅកម្ពុជាបានឱ្យដឹងថា អតិថិជនកម្ពុជាដែលគាំទ្រ Samsung អាចធ្វើការ Pre-order នូវត្រកូល GalaxyS21 5G Series ទាំងបីដែលរួមមាន Galaxy S21, Galaxy S21 + និង Galaxy S21 Ultra បានហើយ។
ត្រកូល GalaxyS21 5G Series បានដាក់អោយ Pre-order ហើយ ចាប់ពីថ្ងៃទី15 ដល់ ថ្ងៃទី28 មករា 2021 ហើយការ Pre-order នូវទូរសព្ទណាមួយក្នុងត្រកូល GalaxyS21 5G Series នេះនឹងមានការថែមជូននូវឧបករណ៍កញ្ចប់កាដូជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អតិថិជនតម្រូវអោយធ្វើការកក់ប្រាក់មុនចំនួន $59។ ហើយអតិថិជនអាចធ្វើការកក់ទុកជាមុនបាន ដោយគ្រាន់តែទៅកាន់ហាងដែលមានស្លាកសញ្ញា Pre-order នេះ ដើម្បីធ្វើការកក់ទុកមុនជាមួយនឹងការផ្តល់ជូនដ៏ពិសេសដូចរៀបរាប់ក្នុងរូបភាពខាងលើ៕
ប្រភព៖: Samsung Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]