ចំណេះដឹង៖ បុគ្គលខាងក្រោមទាំង១០ រូបនេះគឺបានសម្រេចបានជោគជ័យក្នុងឆាកជីវិតរបស់គេ។ មកទល់ពេលនេះ ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានគេគិតជាខ្នាតកោដិ និង កេរ្តិ៍ឈ្មោះរបស់ពួកគេវិញគឺស្ថិតក្នុងបញ្ជីនៃមហាសេដ្ឋីពិភពលោក។ រាល់សមិទ្ធផលទាំងអស់នេះសុទ្ធសឹងតែកើតចេញពីការប្រឹងប្រែងអត់ធ្មត់ព្យាយាម ការស្ម័គ្រស្មោះនឹងការងារ បូករួមជាមួយភាពឈ្លាសវៃរបស់ពួកគេផងដែរ។
ទាំងអស់នេះគឺជាដំបូន្មានរបស់កំពូលមនុស្សក្នុងពិភពលោក រាល់ពាក្យសម្តី ឬ ដំបូន្មានរបស់ពួកគេក៏អាចជួយជំរុញលើកទឹកចិត្តរបស់អ្នកក្នុងការជំរុញពុះពារមិនខ្លាចឧបសគ្គ ដើម្បីឈោងយកទង់នៃភាពជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Steve Jobs
ប្រសាសន៍ដំបូន្មានរបស់លោក Steve Jobs លោកត្រូវបានគេទទួលស្គាល់ថាជា ជនដំបូងគេផ្តួចផ្តើមនូវបដិវត្តន៍កុំព្យូទ័រចល័ត។
ការច្នៃប្រឌិត៖ ជាយូរយារណាស់មកហើយ មនុស្សមិនដឹងអ្វីដែលគេចង់បាន រហូតទាល់តែអ្នកបង្ហាញគេអំពី Ipad។
ជីវិត៖ ពេលវេលារបស់អ្នកមានកម្រិត ដូច្នេះ កុំខ្ជះខ្ជាយពេលវេលារស់នៅបែបជីវិតរបស់អ្នកដ៏ទៃ។
កំហុស៖ ជីវិតនេះមិនពេញលេញឡើយ បើគ្មានការសាងកំហុស។
គំនិត៖ ប្រសិនបើថ្ងៃនេះ ជាងថ្ងៃចុងក្រោយរបស់ខ្ញុំ តើខ្ញុំនឹងចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើថ្ងៃនេះដែរឬទេ?
អនាគត៖ ខ្ញុំគិតថា ប្រសិនបើអ្នកធ្វើអ្វីមួយ ហើយវាចេញផ្លែផ្កា ដូច្នេះអ្នកគួរតែទៅធ្វើអ្វីមួយដែលអស្ចារ្យ កុំផ្តេកផ្តួលលើរឿងតែមួយូរពេក។ ត្រូវរកអ្វីដែលថ្មីបន្ទាប់។
លោក Henry Ford
លោក Henry Ford គឺជាឧស្សាហករ និង ជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តល្បីល្បាញទូទាំងពិភពលោក។
ជីវិត៖ មិនថាអ្នកគិតបែបណាទេ អាច ឬមិនអាច អ្នកខ្លួនឯងជាអ្នកសម្រេច។
បរាជ័យ៖ បរាជ័យជាឱកាសដែលចាប់ផ្តើមថ្មីម្តងទៀត និង ធ្វើដោយប្រុងប្រយ័ត្ន និង ឈ្លាសវៃ។
សេរីភាព៖ រៀនដោះលែងរឿងណាដែលហួសពីព្រំដែនសមត្ថកិច្ចរបស់អ្នក។
លុយ៖ អ្នកឧត្តមគតិនិយមគឺជាមនុស្សដែលជួយមនុស្សដ៏ទៃឱ្យរីកចម្រើនដូចខ្លូនដែរ។
ជោគជ័យ៖ មនុស្សភាគច្រើនខំប្រឹងទៅមុខយ៉ាងលឿន ខណៈអ្នកផ្សេងកំពុងចាយពេលឥតប្រយោជន៍។
លោក Mark Zuckerberg
លោក Mark Zuckerberg គឺជាអ្នកផលិតកម្មវិធីកុំព្យូទ័រ និង សហគ្រិនអ៊ីនធើណេត និង ម្នាក់ក្នុងចំណោមអ្នកបង្កើត កម្មវិធី Facebook
គំនិត៖ ប្រសិនជាខ្ញុំត្រូវចាប់ឡើងវិញទាំងអស់ វាពិតជាអស្ចារ្យ។
ស្នេហា៖ មូលហេតុដែលខ្ញុំជ្រើសរើសយកនាងជាភរិយា ពីព្រោះខ្ញុំស្រលាញ់នាង មិនមែនដោយសម្រស់ខាងក្រៅឡើយ តែដោយសារតែភាពសាមញ្ញ និង ការបើកចិត្តទូលាយរបស់នាង។
ជំនួញ៖ រឿងដែលសំខាន់នៅក្នុងការធ្វើជំនួញគឺត្រូវផ្តោតលើការឆ្នៃប្រឌិតនូវអ្វីមួយដែលមានសារៈសំខាន់។ ខ្ញុំបានធ្វើការទៅលើរឿងជាច្រើនដែលខ្ញុំប្រើសមត្ថភាពខ្លួនឯងផ្ទាល់។
ការងារ៖ ដំបូន្មានដំបូងរបស់ខ្ញុំទៅកាន់អ្នកគឺអ្នកគួរតែរៀនពីរបៀបបង្កើតកម្មវិធី។
ជីវិត៖ ខ្ញុំគ្មានវិនិច្ឆ័យមនុស្សទៅពណ៍សម្បុរ វណ្ណៈ សាសនាឡើយ។ សម្រាប់ខ្ញុំផ្ទាល់ វាជារឿងអស្ចារ្យនិយាយគ្នាអំពី ភាពរួមគ្នាជាមនុស្សធម៍ក្នុងលោក។
លោក Warren Buffett
លោក Warren Buffett គឺជាមហាសេដ្ឋី និង កំពូលអ្នកច្នៃប្រឌិតមួយរូបក្នុងលោក ផងដែរ។
លុយ៖ វិន័យទី១៖ កុំឱ្យខាតទឹកប្រាក់
វិន័យទី២៖ កុំភ្លេចវិន័យទី១។
លទ្ធផល៖ អ្នកដឹងទេ អ្នកធ្វើរឿងដដែលៗ ហើយនៅតែទទួលបានផលដដែលៗ។
ជំនួញ៖ ប្រយ័ត្នអំពីសកម្មភាពវិនិយោគដែលទទួលបានការអបអរ
ពេលវេលា៖ មិនថាមានទេព្យកោសល ឬការប្រឹងប្រែងប៉ុណ្ណាទេ រឿងគ្រប់យ៉ាងត្រូវការពេលវេលា។ អ្នកអាចបង្កើតកូនមួយក្នុងរយៈមួយខែដោយមិនពរពោះប្រាំបួននោះឡើយ។
កំហុស៖ អ្នកមានតែត្រូវធ្វើរឿងពីរបីដែលត្រឹមត្រូវក្នុងជីវិតរបស់អ្នក ឱ្យតែអ្នកមិនធ្វើរឿងខុសច្រើនពេកទៅបានហើយ។
លោក Donald Trump
លោក Donald Trump គឺជាអ្នកជំនួញ មហាសេដ្ឋី និង ជាប្រធានាធិបតីបច្ចុប្បន្នរបស់អាមេរិក។
ការប្រុងប្រយ័ត្ន៖ ខ្ញុំគឺជាមនុស្សប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែមិនមានន័យខ្ញុំជាខ្ញុំជាមនុស្សទុទិដ្ឋិនិយមនោះឡើយ។ យើងអាចហៅបានថាជាការគិតបែបវិជ្ជមានប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ចំពោះការពិតជាក់ស្តែង។
អាជីព៖ មានវិធីច្រើនក្នុងការបង្កើតអាជីព។ អាជីពមួយដែលអាចជឿជាក់បានគឺកើតក្នុងគ្រួសារដែលចំនិង ត្រឹមត្រូវ។
ទំនុកចិត្ត៖ ទំនុកចិត្តគឺជាដែកឆក់លឿនបំផុតចំពោះពាក្យសម្តីរបស់យើង។ វានឹងឆក់មនុស្សមករកអ្នក។
ការងារ៖ ត្រូវចាំជានិច្ចវិន័យសាមញ្ញមួយៈ ស្លៀកពាក់សម្រាប់ការងារដែលអ្នកចង់បាន មិនមែនការងារដែលអ្នកមានរួចហើយទេ។
គំនិត៖ មានគំនិតដ៏សែនអស្ចារ្យ តែមិនបានអនុវត្ត វាគ្រាន់តែខ្យល់តែប៉ុណ្ណោះ។
លោកស្រី Oprah Winfrey
លោកស្រី Oprah Winfrey គឺជាពិធីការិនីទូរទស្សន៍ អ្នកផលិតករ ដ៏ល្បីល្បាញរបស់អាមេរិក។
សភាវគតិ៖ ធ្វើតាមសភាវគតិរបស់អ្នក។ នោះហើយជាទីនៃប្រាជ្ញាបង្ហាញខ្លួនពិត។
បរាជ័យ៖ ខ្ញុំមិនជឿជាក់លើបរាជ័យឡើយ។ វាមិនមែនជាបរាជ័យឡើយ ប្រសិននៅតាមផ្លូវនៃបរាជ័យ អ្នកកំពុងរីករាយដំណើរនោះ។
ជីវិត៖ មនុស្សជាច្រើនចង់ជិះឡានដ៏ទំនើបជាមួយអ្នក ប៉ុន្តែអ្វីដែលអ្នកចង់នោះគឺ នរណាម្នាក់ដែលនឹងរួមដំណើរជាមួយអ្នកនៅក្នុងឡានដ៏កញ្ចាស់។
ការសរសើរ៖ អ្នកកាន់សរសើរ និង អបអរជីវិតរបស់អ្នក មានរឿងជាច្រើនទៀតក្នុងជីវិតដើម្បីអបអរ។
ប្រាជ្ញា៖ កែប្រែរបួសនៃការឈឺចាប់របស់អ្នកទៅជាប្រាជ្ញា។
លោក Elon Musk
លោក Elon Musk គឺជា វិស្វករ សហគ្រិន មហាសេដ្ឋី ស្ថាបនិក និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុនក្រុមហ៊ុនអវកាស SpaceX ហើយក៏ជាប្រធាន និង នាយកប្រតិបត្តិក្រុម Tesla Motors ផងដែរ។
ការច្នៃប្រឌិត៖ បរាជ័យគឺជាជម្រើស។ ប្រសិនបើរឿងបរាជ័យ គឺឱកាសសម្រាប់អ្នកបន្ថែមដើម្បីឱ្យការច្នៃប្រឌិតកាន់តែអស្ចារ្យ។
បរាជ័យ៖ គ្មានអ្វីផ្សេងទៀតឡើយ យើងប្តេជ្ញាចិត្តបរាជ័យដើម្បីរកអ្វីដែលថ្មី។
ក្តីសុបិន្ត៖ ខ្ញុំចង់ស្លាប់នៅភពព្រះអង្គារ។
លុយ៖ ខ្ញុំមិនរំពឹងបង្កើតលុយច្រើនទេ។ ប្រសិនបើគ្រប់គ្រាន់សម្រាប់តែការបង់ថ្លៃឈ្នួល និង ទិញម្ហូប គឺល្អណាស់ហើយ។ ប៉ុន្តែ ចុងក្រោយវាមានផ្លែផ្កាដ៏មានតម្លៃ។
រថយន្តអេឡិចត្រូនិច៖ ពេលដែល Henry Ford ផលិតឡានតម្លៃថោក និង ជឿជាក់បាន មនុស្សនាំគ្នានិយាយ៖ ទេ ចុះសេះមានបញ្ហាអី? គាត់បានធ្វើបានស្មានដ៏អស្ចារ្យមួយ ហើយវាពិតជាមានផ្លែផ្កា។
លោក Thomas Edison
លោក Thomas Edison គឺជាកំពូលអ្នកជំនួញ និង អ្នកច្នៃប្រឌិតរបស់ពិភពលោក។
ការអភិវឌ្ឍន៍៖ កំហុសដ៏របស់យើងគឺ ងាយនឹងបោះបង់ចោលរឿងដែលមិនសម្រេច។
ពេលខ្លះ អ្នកត្រូវតែបង្កើតលទ្ធផល ដែលយ៉ាងហោចណាស់អ្នកត្រូវព្យាយាមម្តងទៀត។
បុគ្គលអស្ចារ្យ៖ បុគ្គលអស្ចារ្យគឺមានការលើកទឹកចិត្ត១ភាគរយ និង ការប្រឹងប្រែង៩៩ ភាគរយ។
គំនិត៖ តម្លៃនៃគំនិតមានតម្លៃពិត ពេលដែលយកទៅប្រើបានផល។
ការងារ៖ ខ្ញុំមិនដែលបរាជ័យឡើយ។ ខ្ញុំគ្រាន់តែរកឃើញ ១០០០០ វិធីដែលមិនទាន់ចេញផ្លែផ្កា។
ដំបូន្មាន៖ បរាជ័យនៃមនុស្សភាគច្រើនដោយសារតែការបោះចោលកណ្តាលទី ខណៈដែលភាពជោគជ័យកំពុងខិតទៅរកគេ។
លោក Mark Cuban
លោក Mark Cuban គឺជាម្ចាស់ និង ប្រធាននៃសមាគមបាល់បោះជាតិនៃសហរដ្ឋអាមេរិក និង ប៉ុស្តិ៍ទូរទស្សន៍របស់អាមេរិក American TV channel HDNet ។
ភាពខ្សោយ៖ ស្វែងរកចំណុចខ្សោយរបស់អ្នក មុនពេលដែលគូរប្រជែងរបស់អ្នករកឃើញ។
អតិថិជន៖ ចាត់ទុកអតិថិជនរបស់អ្នកជាម្ចាស់នៃអ្នក។ ពីព្រោះពួកគេជាម្ចាស់មែន។
ដំបូន្មាន៖ ក្រោកឡើងជាមួយស្នាមញញឹម ដោយដឹងថាអ្នកនឹងទទួលបានសមិទ្ធផលថ្មីដែលអ្នកផ្សេងមិនហ៊ានធ្វើ។
សមត្ថភាព៖ មិនថាកែវពេញទឹក ឬ កន្លះនោះឡើយ សំខាន់អ្នកគឺជាអ្នកចាក់ទឹក។
ជោគជ័យ៖ មិនថាអ្នកបរាជ័យប៉ុន្មានដងឡើយ សំខាន់អ្នកត្រូវតែជោគជ័យម្តង។
លោក Bill Gates
លោក Bill Gates គឺជាមហាសេដ្ឋីមួយរូប និង ជាស្ថាបនិកនៃក្រុមហ៊ុន Microsoft
ភាពវៃឆ្លាត៖ ខ្ញុំជ្រើសរើសមនុស្សខ្ជិលមកធ្វើការពិបាក ពីព្រោះពួកគេនឹងរកឃើញវិធីងាយស្រួល និង ឆ្លាតវៃ មកធ្វើការ។
សុបិន្ត៖ កាលពីក្មេង ខ្ញុំតែងសុបិន្តថានឹងមានការរកស៊ីដ៏រីកចម្រើនមួយ ហើយវាបានក្លាយជាការពិតដោយសារខ្ញុំមានឱកាសបានអានច្រើន។
ដំបូន្មាន៖ គ្មានដុល្លាររត់មករកអ្នកដោយការប្រឹងប្រែងចេញឈាមខ្លូនឯងឡើយ។
អាជីព៖ ធ្វើអ្វីដែលអ្នកស្រលាញ់ នោះអ្នកមិនធ្វើមួយក្នុងរយៈពេលខ្លីឡើយ។
ភាពអំណត់៖ ភាពអត់ធ្មត់គឺជាធាតុផ្សំដ៏ចម្បងនៃភាពជោគជ័យ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]