កូរ៉េខាងត្បូង​៖ កាលពីថ្មីៗនេះ សមាជិក Jisoo នៃក្រុមចម្រៀងនារីជួរមុខ BLACKPINK​ កំពុងតែធ្វើឲ្យមហាជន ជាពិសេសហ្វេនប្រុសៗ របស់តារាស្រីរូបនេះ ឈ្លក់វង្វេងមិនស្ទើរ ជាមួយសម្រស់លើគម្របទស្សនាវដ្ដី W Korea ដែលនឹងចេញផ្សាយប្រចាំខែ កុម្ភៈខែក្រោយនេះ។

តួយ៉ាងតារាស្រី​វ័យ ២៦ ឆ្នាំ រូបនេះ ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ ជាមួយសម្រស់ស្រស់សោភា ត្រូវបានគេទទួលស្គាល់ថា មួយក្នុង K-pop អាយដល និងក្រុមចម្រៀងស្រី ដែលជាកំពូលសម្រស់ ស្រស់ស្អាតស៊ីដាច់គេ ក្នុងចំណោម តារាស្រីជាច្រើនរូបទៀត ក្នុងវីស័យកម្សាន្តកូរ៉េមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាថ្មីម្តងទៀត សមាជិកដែលលេចធ្លោប្រចាំក្រុមរូបនេះ បានចាយរាង ជាមួយសម្រស់របស់នាង និងបានទាក់ទាញចិត្តមហាជន លើគម្របទស្សនាវដ្ដីមួយនេះ គ្រប់សន្លឹកប៉ុស្តិ៍តែម្តង ជាមួយការផាត់មុខ ស៊ីគ្នានឹងម៉ូតសក់ និងសម្លៀកបំពាក់ស្អាតៗ សុទ្ធសឹងតែ បង្ហាញពីភាពថ្លៃថ្នូរ និងប្រណីត ពិតជាសាកសមងារជា បររកញ្ញាកូរ៉េ ពិតប្រាកដមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]