ភ្នំពេញ៖ បន្ទាប់ពី មហាព្រឹត្តិការណ៍សម្រាប់ Samsung Galaxy S21 Series Unpacked កាលពីយប់ថ្ងៃទី១៤ ខែមករា រួចមក ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវរូបរាងពិត ពីកំពូលបច្ចេកវិទ្យាទំនើបល្អផ្តាច់គេ និងតម្លៃនៃស្តេចមហាកំពូលស្មាតហ្វូនប្រចាំសករាជថ្មី Samsung Galaxy S21 5G, Galaxy S21+5G និង Galaxy S21 Ultra5G នៅ BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញ វេលាម៉ោង 10:00 នាទី ព្រឹក ដោយមានការចូលរួមពីសំណាក់ Influencers, Brand ambassador, Viewers, អ្នកថតរូបអាជីព (Professional Photographers) និងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីធ្វើជាសក្ខីភាព ប៉ះផ្ទាល់​ ធ្វើតេស្តផ្ទាល់​ ក្រេបយកបទពិសោធន៍ផ្ទាល់ និងចូលរួមអបអរផងដោយផ្ទាល់ផងដែរ។

ការបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជា
ការបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជា

ក្រោយបង្ហាញខ្លួនជាផ្លូវការ ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ធ្វើការកម្ម៉ង់ទុកមុន ចាប់ពីថ្ងៃ ១៥ ដល់ ២៨ មករា ២០២១ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

* កម្ម៉ង់ទិញទុកមុន Galaxy S21 Ultra 5G ៖

- កាសឥតខ្សែ Galaxy Buds Pro

- Galaxy SmartTag

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

- ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

ការបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជា

* កម្ម៉ង់ទិញទុកមុន Galaxy S21+ 5G និង Galaxy S21 5G ថែមជូន៖

- កាសឥតខ្សែ Galaxy Buds Live

- Galaxy SmartTag

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

- ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖

ការបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជា

ចំពោះលក្ខណៈពិសេស និងបច្ចេកវិទ្យាដែលបានអភិវឌ្ឍថ្មីនៅលើ Samsung GalaxyS21 Series នាពេលនេះគឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់ អស្ចារ្យរហូតធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ មិនស្ងើចសរសើរមិនបានជាមួយនឹងកំពូលសមត្ថភាពដូចជា៖

1. កាមេរ៉ា (Camera)

- Telephoto lens 2 គ្រាប់ជួយឱ្យការ Zoom 100X កាន់តែមានភាពលម្អិតខ្លាំងបំផុត

(very detail) និងមានលំនឹងជាមួយមុខងារ Zoom lock (សម្រាប់ Galaxy S21Ultra តែប៉ុណ្ណោះ)…!

- Portrait បន្ថែម Effect កាន់តែច្រើន

- ថតវីដេអូ 4K(UHD) 60fps បានរហូត 3 Lens( Wide, Ultrawide, Telephoto) (សម្រាប់តែ Galaxy S21 Ultra តែប៉ុណ្ណោះ).

- Director's view មុខងារថតវីដេអូដូច Vlogger ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ record ដំណាលគ្នា ហើយអាចផ្លាស់ប្តូរ Lens កាមេរ៉ាក្រោយពីមួយទៅមួយបានមិនថាមុនពេលថត ឬ កំពុងថតឡើយ…!

2. ប្រព័ន្ធប្រតិបត្តិការ (Performance: 555)

- កម្លាំងថ្មធំ :5000 mAh (ថាមពលថ្មបានពេញ 1 ថ្ងៃ មិនថាប្រើជាមួយ 5G )

- AP : 5nm

- ប្រើបណ្តាញ 5G ទាំងអស់ (Network 5G: Galaxy S21 Ultra, Galaxy S21+ និង Galaxy S21)

- Chipset: Exynos 2100

3. កម្រិតបង្ហាញលើអេក្រង់ (Display)

- កម្រិតបង្ហាញ120Hz @WQHD+ (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)

- កម្រិតបង្ហាញ120Hz @FHD+ (សម្រាប់ Galaxy S21+ និង Galaxy S21)

- បំពាក់បច្ចេកវិទ្យាដែលកាត់បន្ថយមិនឱ្យប៉ះពាល់ភ្នែក (Eye comfort)

4. ជាប្រវត្តិសាស្ត្រដែលប្រើជាមួយប៊ិកវេទមន្ត S-pen បាន (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)

សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង ជាទីទុកចិត្តបំផុត!!

ការបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជា
ការបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជា

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]