បរទេស: មហាសេដ្ឋី លំដាប់លេខមួយនៅលើពិភពលោក លោក អេនលេន ម៉ាក ដែលជាស្ថានិករបស់ក្រុមហ៊ុន Space X និងជា CEO របស់ក្រុមហ៊ុនរថយន្តអគ្គីសនីTesla បាន និងទទួលបានចំណាប់អារម្មណ៍ជុំវិញពិភពលោក ចំពោះការជោគជ័យរបស់លោក ដែលអាចឲ្យលោកមានឱកាសឈរកាន់ដំណែង ជាអ្នកមានជាងគេបំផុតនៅលើលោកលំដាប់លេខ១។
យ៉ាងណាមិញ លោកអ្នកមួយចំនួនក៏បានស្គាល់ និងដឹងពីប្រវត្តិរបស់ អ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញដែលជាអ្នករកឃើញនៅអគ្គិសនីដែលអាចឲ្យយើងប្រើប្រាស់បានសព្វថ្ងៃគឺលោក នីកូឡាស តេស្លា។ លោកត្រូវបានសកលលោកទទួលស្គាល់នូវសមត្ថភាពរបស់គាត់ នៅក្នុងផ្នែកវិទ្យាសាស្រ្ត និងរបកគំហើញ និងជាពិសេសគឺផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាតែម្តង។
លោក នីកូឡាស តេស្លា ត្រូវបានទទួលមរណភាពនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៣ ស្របពេល ជាមួយគ្នានឹងថ្ងៃដែលលោក អេនលេនម៉ាក ជោគជ័យក្លាយទៅជាអ្នកមានជាងគេនៅលើលោក នៅថ្ងៃទី ៧ មករា ២០២១ដែលគិតទៅគឺមានរយ:ពេលជាង ៧៨ឆ្នាំមុន។
ការទទួលបានជោគជ័យ របស់លោកអេន លេនម៉ាក និងការស្លាប់របស់លោក នីកូឡាស តេស្លា បានបង្កជាប្រធានបទមួយ ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍នៅជុំវិញពិភពលោក។ មនុស្សមួយចំនួនគិតថា តើនេះជាការពិតដ៏សែនចៃដន្យមែនដែរឬទេ? ពិតណាស់វាជាការពិតឥតប្រកែកបានឡើយ
ខាងក្រោមនេះជារូបថត២ផ្សេងគ្នា របស់លោក អេនលេន ម៉ាក ដែលទទួលបានជោគជ័យ និងរូបភាពដ៏សែនកម្សត់ របស់លោកនីកូឡាស តេស្លា ពេលដែលលោកបានទទួលអនិច្ចកម្មយ៉ាងលំបាក :
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]