ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងថា OPPO RENO Series គឺជាស្មាតហ្វូនលំដាប់ថវិកា តំណាងឲ្យភាពទាន់សម័យ ស៊ីវិល័យ និងតម្រូវចិត្តមិត្តៗយុវវ័យសម័យទំនើប។ បើយោងតាមការអង្កេតតាមស្ថាប័នព័ត៌មានផ្សេងៗ ហាងលក់ទូរស័ព្ទដៃ គឺអតិថិជនភាគច្រើនមុននឹងសម្រេចចិត្តទិញ ឬដូរស៊េរី ភាគច្រើនផ្តោតលើទំហំកាមេរ៉ា មុខងារកាមេរ៉ាដែលអាចថតច្បាស់ទាំងថ្ងៃទាំងយប់ និងគ្រប់ស្ថានភាព។ ពិសេស គឺឧស្សាហ៍សួរថា ថតស្អាតអត់ កាមេរ៉ា OPPO ជួយបានអត់?
![](https://s9.kh1.co/8c/8c48c68f96610712c4fa3e399c54650f5fb30db9.png)
យ៉ាងណាមិញ បើតាមចាំបានកាលពីពាក់កណ្តាលឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាបានចេញនូវស្មាតហ្វូនម៉ូដែល OPPO RENO4 ដែលមានការពេញនិយមខ្លាំងគ្រប់ទិសទីពាសពេញប្រទេសកម្ពុជាដោយសារតែមុខងារថតរូបស្អាតៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងលើសពីរំពឹងទុក។
ដោយសារតែមូលហេតុនេះហើយទើបដើមឆ្នាំ 2021 ក្រុមហ៊ុន OPPO មិនបង្អង់យូរក៏បានបញ្ចេញនូវស្មាតហ្វូនថ្មីបន្ទាប់គឺ OPPO RENO5 ដែលផ្តោតលើទំហំកាមេរ៉ាកាន់តែធំ 64MP+44MP មុខងារថតរូបថ្ងៃយប់កាន់តែច្រើនដ៏សម្បូរបែប ដើម្បីបន្តបំពេញតម្រូវការរបស់អតិថិជន និងហ្វេនៗសម័យថ្មី។
![](https://s9.kh1.co/ce/ce3baaf9ed86d97377e47f3d73fa98504c1ea4d1.jpg)
លើសពីនេះឃើញថាបច្ចេកវិទ្យា និងមុខងារមួយចំនួនបំពាក់នៅលើស្មាតហ្វូន Flagship ដែលមានតម្លៃថ្លៃៗក៏មានបំពាក់នៅលើ OPPO RENO5 ស៊េរីក្រោយទើបចេញលក់ថ្មីៗក្តៅៗក្នុងតម្លៃ $369 នេះផងដែរ ដូចជាកម្លាំងសាកថ្ម ល្បឿនអេក្រង់ និងកាមេរ៉ាជាដើម។
![](https://s9.kh1.co/d3/d3ffe52059b5eebf17269a592b18c43767fd25fb.jpg)
![](https://s9.kh1.co/be/beb5f3938bd20f6f6a8ccf41f16645683dbbef17.jpg)
អ៊ីចឹងអស់លោកអ្នកប្រាកដឆ្ងល់ថា តើកាមេរ៉ា OPPO RENO4 និង OPPO RENO5 មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមានចំណុចអ្វីលើសពីគ្នា?
សម្រាប់ OPPO RENO4 មានកាមេរ៉ាទំហំ 32MP+48MP ដែលមានមុខងារមួយចំនួនដូចគ្នានឹង OPPO RENO5 រួមមានមុខងារថតរូបកំណត់ពណ៌លេចធ្លោ (AI Color Portrait) មុខងារវីដេអូលេចធ្លោជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video) មុខងារថតរូបលេចធ្លោពេលរាត្រី (Night Flare Portrait) មុខងារថតវីដេអូយឺតៗ (960fps Smart Slow-motion) មុខងារថតច្បាស់ដិតកម្រិត 108MP (Ultra-clear 108MP Image) ថតរូបមុំទូលាយ (Ultra-wide Angle) និងមុខងារថតវីដេអូទប់លំនឹង (Ultra Steady Video 3.0)។
![](https://s9.kh1.co/ed/ed7d250be025d9ed9d6bbcd116408e3677c860ce.png)
ចំណែក OPPO RENO5 វិញមានកាមេរ៉ាទំហំធំ 44MP+64MP បំពាក់មកជាមួយមុខងារថតរូបស្អាតៗចំនួន 15 បន្ថែមលើ OPPO RENO4 រួមមានដូចជា ៖
·
មុខងារ ថតវីដេអូសិល្បៈបែបច្នៃប្រឌិត (AI Mixed
Portrait)
·
មុខងារ ថតវីដេអូភ្លោះ (Dual View Video)
·
មុខងារ ថតវីដេអូសម្គាល់យកចំណុចលេចធ្លោច្បាស់ (AI Highlight Video)
·
មុខងារ ថតវីដេអូច្បាស់ពេលយប់ (Ultra Night Video) ទោះក្នុងស្ថានភាពស្ទើរពន្លឺ ឬងងឹតក៏ដោយ
·
មុខងារ ថតច្បាស់ស្អាតគ្រប់ពេល (Live HDR) ទោះពន្លឺស្ទើរ ឬកុងពន្លឺថ្ងៃ
·
មុខងារ ថតរូបស៊ែលហ្វីច្បាស់ដិត (Ultra Clear 108MP Selfie)
·
មុខងារ ផ្តោតពណ៌នៃចំណុចសំខាន់នៃរូបថត (AI Scene Enhancement)
·
មុខងារ បង្កើនភាពច្បាស់ ICE (Image-clear
Engine) ទោះបីថតពេលដៃឬដងខ្លួនរង្គើរក៏ដោយ
·
មុខងារ កំណត់រូបស្អាតដោយស្វ័យប្រវត្តិ (Auto Generate)
![](https://s9.kh1.co/bc/bc07a1904b09793db4ced4ced7ce45a8ccc2d1d7.jpg)
លើសពីនេះរវាង OPPO RENO5
& OPPO RENO4 ក៏មានលក្ខណៈពិសេសផ្សេងៗទៀតដូចជា៖
(1) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម
4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W ឯណោះ។
សាកត្រឹមតែ 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។
(2) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់
60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់
90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។
(3) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។
រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ
ដែលចាំងឆ្លុះដូចពន្លឺពេជ្រ។
![](https://s9.kh1.co/9e/9e6b789da7cf4f4b092f454e9e637823ca932a2b.jpg)
វ៉ាវ! OPPO RENO5 ឡូយអស់ស្ទះ! តម្លៃត្រឹមតែ $369 តែសមត្ថភាពថតរូប ថតវីដេអូ អេមកប់ស៊េរីប្រហាក់ប្រហែលកាមេរ៉ាធំៗរាប់ពាន់ដុល្លារឯណ្ណោះ។ បើពិសេសម្លឹងៗ ចាំកាលទៀត! រួសរាន់ជាវ OPPO RENO5 តាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេស ដែលនៅជិតផ្ទះលោកអ្នកបំផុត ដើម្បីក្លាយជាម្ចាស់ OPPO RENO5 ម៉ូដែលថ្មីស៊ីវិល័យចុងក្រោយគេ។ បើមិនសាក ម៉េចដឹងថាកាមេរ៉ាអស្ចារ្យ និងអាចជួយបានកម្រិតណា៕
![](https://s9.kh1.co/38/38414232c1b04bec8cda258ee4cd0bce5eb3cd09.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]