ចូលដល់រដូវយើងងាយកើតជំងឺផ្តាសាយហើយ មិនថាចាស់ ឬក្មេងនោះទេ។ ជំងឺផ្តាសាយពេលខ្លះដ្បិតតែមិនធ្ងន់ធ្ងរ តែយើងមិនស្រណុកក្នុងខ្លួននោះទេ ថែមទាំងរំខានដល់ការងារទៀត។ បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺផ្តាសាយហើយ អ៊ីចឹង យើងមកដឹងទាំងអស់គ្នាពីការពិតមួយចំនួនអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលវេលាត្រូវចាក់។
១. នរណាខ្លះអាចចាក់វ៉ាក់សាំងផ្តាសាយធំបាន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវ៉ាក់សាំងផ្តាសាយអាចចាក់វ៉ាក់បានលើមនុស្សគ្រប់វ័យ លើកលែងតែក្មេងអាយុក្រោយ ៦ឆ្នាំ និងអ្នកដែលមានបញ្ហាអាលែកហ្ស៊ីជាមួយវ៉ាក់សាំង។ ចំពោះស្រ្តីមានផ្ទៃពោះវិញ អង្គការសុខភាពពិភពលោក (WHO) ផ្តល់អនុសាសន៍ថា អាចចាក់វ៉ាក់សាំងផ្តាសាយនៅក្នុងអំឡុងត្រីមាសណាក៏បាន ដោយការចាក់វ៉ាក់សាំងអំឡុងពពោះ អាចការពារដល់កូនពីជំងឺផ្តាសាយបានទៀត នៅក្នុងអំឡុង ២-៣ ខែដំបូងក្រោយសម្រាល។
២. ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងផ្តាសាយ
ខុសពីវ៉ាក់សាំងដទៃ ឬមួយចំនួនទៀត វ៉ាក់សាំងផ្តាសាយធំមានប្រសិទ្ធភាពតែ ១ឆ្នាំប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យយើងចាក់វ៉ាក់សាំងផ្តាសាយជារៀងរាល់ឆ្នាំ។
៣. ហេតុអីត្រូវចាក់វ៉ាក់សាំងផ្តាសាយរៀងរាល់ឆ្នាំ?
មានហេតុផលសំខាន់២ ដែលយើងចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារផ្តាសាយជារៀងរាល់ឆ្នាំ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC)។ ហេតុផលទី១ ប្រព័ន្ធការពាររាងកាយរបស់យើងក្រាយពីចាក់វ៉ាក់សាំងនឹងថយចុះក្នុងពេលណាមួយ។ ហេតុផលទី២ ដោយសារតែវីរុសផ្តាសាយប្រែប្រួលឥតឈប់ឈរពីមួយរដូវទៅមួយរដូវ ដូច្នេះចាំបាច់ត្រូវតែចាក់វ៉ាក់សាំងផ្តាសាយប្រចាំឆ្នាំ។
៤. ចាក់វ៉ាក់សាំងផ្តាសាយធំ អាចការពារជំងឺផ្តាសាយបានគ្រប់ប្រភេទមែនទេ?
វ៉ាក់សាំងការពារផ្ដាសាយដែលយើងចាក់ គឺវ៉ាក់សាំងការពារផ្ដាសាយធំ ដូចនេះមិនអាចការពារជំងឺផ្ដាសាយទាំងអស់ទេ ព្រោះវីរុសដែលបង្កឲ្យមានជំងឺផ្ដាសាយមានច្រើនប្រភេទណាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]