អន្តរជាតិ: អាកាសធាតុត្រជាក់ចាប់ផ្តើមចូលមកដល់ ធាតុអាកាសហាក់ប្រែប្រួលខ្លាំងទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោកទាំង ជាពិសេស លើសពីទៅទៀតនេះគឺថានៅក្នុងឆ្នាំ២០២១ នេះផ្ទាល់តែម្តង អាកាសធាតុចុះត្រជាក់ខ្លាំង តំបន់ខ្លាំងត្រជាក់ដល់កក ដែលបញ្ហាទាំងនេះបណ្តាលមកពីបាតុភូតបម្រែបម្រួលអាកាសធាតុ នៅលើភពផែនដី ដែលកើតចេញពីសកម្មភាពបំពុលបរិស្ថានរបស់មនុស្ស ។
យ៉ាងណាមិញ តំបន់ទាំង១០ ខាងក្រោមនេះត្រូវបានគេកត់សម្គាល់ និងទទួលចាត់ចំណាត់ថ្នាក់ថា ជាទូរទឹកកដ៏ត្រជាក់ជាងគេបំផុតនៅលើលោក និងមានចំនួនប្រជាជនរស់នៅតិចតួចប៉ុណ្ណោះ ដោយសារតែមិនអាចសម្របខ្លួនទៅនិងអាកាសធាតុត្រជាក់ខ្លាំងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាំងនេះ ជាតំបន់ដែលត្រជាក់ជាងគេទាំង១០នៅលើពិភពលោកដែលមានសីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅដកក្រោម ៩០ អង្សារ:
១. តំបន់ Dome Fuji, (ទ្វីបអង់តាកតិច) សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៩៣.២°C
២. តំបន់ Vostok Research Station, (ទ្វីបអង់តាកតិច)សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៨៩.២°C
៣. តំបន់ Amundsen-Scott South Pole Station, (ទ្វីបអង់តាកតិច)សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៨២.៨°C
៤. តំបន់ Dome Argus, (ខ្ពង់រាបទ្វីបអង់តាកតិច)សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៨២.៥°C
៥. តំបន់ Mount McKinley ( រដ្ឋអាឡាសា សហរដ្ឋអាមេរិច) សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៧៣.៨°C
៦. តំបន់ Verkhoyansk,( ប្រទេសរុស្សុី)សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៦៩.៨°C
៧. តំបន់ Klinck research station, (កោះGreenland) សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៦៩.៤°C
៨. តំបន់ Oymyakon( ប្រទេសរុស្សុី) សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៦៧.៨°C
៩. តំបន់ North Ice, (កោះGreenland) សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៦៦.១°C
១០. តំបន់ Snag, Yukon, (ប្រទេសកាណាដា) សីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ -៦២.៧°C
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]