ថៃ៖ តារាសម្តែងស្រីដ៏ល្បីល្បាញរបស់ថៃ កញ្ញា Prang Kannarun  ដែលគ្រប់គ្នាៗបានស្គាល់តាមរយៈរឿង បុព្វសន្និវាស ដោយកញ្ញាដើរតួមួយដែលអ្នកតាមដានខ្សែភាពយន្តនេះស្គាល់យ៉ាងច្បាស់់តាមរយៈឈ្មោះ ថា "ម៉ែយិងចាន់វ៉ាត"។​ គ្រប់គ្នាបានជ្រាបហើយថា កញ្ញាមានសមត្ថភាព និង ទេពកោសល្យ ដើរតួ សម្តែងរឿងភាគជាច្រើនដោយបានដើរតួរទាំង តួស្លូតបូត និង  តួទាំងកាច បូករួមជាមួយសម្រស់ស្រស់ស្អាតផងនោះ បានធ្វើឱ្យកញ្ញា កាន់តែទទួលបានភាពល្បីល្បាញពីសំណាក់ហ្វេនៗអ្នកគាំទ្រក្នុងប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

កាលពីពេលថ្មីនេះ តារាសម្តែងដ៏ស្រស់សោភារបស់ថៃរូបនេះ កញ្ញា Prang ក៏បានបង្ហោះរូបស្វីតៗជាមួយសង្សារកញ្ញា គឺ លោក Twopee ដែលកញ្ញាបានជិះទូកកម្សាន្ត នៅតាមដងទន្លេចៅព្រះយ៉ារបស់ថៃ គួបផ្សំជាមួយទេសភាពដ៏ស្រស់ត្រកាលនាពេលថ្ងៃលិច ប្រកបដោយភាពរ៉ូម៉ែនទិកទៀតផង ដើម្បីជាល្បោយនៃស្នេហារបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រោយពីហ្វេនៗអ្នកគាំទ្របានឃើញនូវរូបភាពដែលបានបង្ហោះនៅតាមលើគណនី Instagram របស់កញ្ញា នោះបានធ្វើឱ្យពួកគេលាន់មាត់ ថា គូរស្នេហ៍មួយនេះ មើលទៅគួរឱ្យក្នក់ក្នាញ់ និង​គួរឱ្យច្រណែន កោតសរសើរមែនទែនតែម្តង។ នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ផងដែរថា ចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់ពួកគេកាន់តែរឹងមាំ និង ស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា Prang 
កញ្ញា Prang ជាមួយគូរស្នេហ៍ កំសាន្តនៅតាមដងទន្លេចៅព្រះយ៉ា
កញ្ញា Prang ជាមួយគូរស្នេហ៍ កំសាន្តនៅតាមដងទន្លេចៅព្រះយ៉ា
កញ្ញា Prang ជាមួយគូរស្នេហ៍ កំសាន្តនៅតាមដងទន្លេចៅព្រះយ៉ា
កញ្ញា Prang ជាមួយគូរស្នេហ៍ កំសាន្តនៅតាមដងទន្លេចៅព្រះយ៉ា
កញ្ញា Prang 
កញ្ញា Prang ជាមួយគូរស្នេហ៍
កញ្ញា Prang 
កញ្ញា Prang ជាមួយគូរស្នេហ៍
កញ្ញា Prang ជាមួយគូរស្នេហ៍
កញ្ញា Prang 
កញ្ញា Prang 
កញ្ញា Prang 
កញ្ញា Prang ជាមួយគូរស្នេហ៍ កំសាន្តនៅតាមដងទន្លេចៅព្រះយ៉ា
កញ្ញា Prang
កញ្ញា Prang
កញ្ញា Prang
កញ្ញា Prang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]