ភ្នំពេញ៖ បើនិយាយពីក្រុមហ៊ុន Ford លោកអ្នកប្រាកដជាគិតដល់រថយន្ត Pick Up មុនគេ ដោយសារតែភាពល្បីល្បាញ និងការទទួលស្គាល់គុណភាពពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះយើងសង្កេតឃើញថា រថយន្ត SUV មួយម៉ូឌែលរបស់ Ford ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ីក៏ដូចជាក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺ រថយន្ត Ford Territory 2021។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង 6.8 លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះ ពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។
រូបរាងផ្នែកខាងក្រៅនៃរថយន្ត Ford Territory មើលទៅមានភាពទាក់ទាញ និងស៊ីវិល័យខ្លាំងមែនទែនដែលផ្នែកខាងមុខ បានរំលេចមកជាមួយប៉ាណាបែបសំណាញ់ពណ៌ខ្មៅរលោង អមជាមួយនឹងការរចនានូវចង្កៀងម៉ូដថ្មី ដែលមានរូបរាងប្លែកខុសពីរថយន្ត SUV ដទៃ។ ចំណែកឯដំបូលខាងលើ ជាប្រភេទដំបូលកញ្ចក់ធំពីមុខដល់ក្រោយដែលអាចបើក/បិទបាន (Panoramic Moonroof)។ ចំពោះពោងសុវត្ថិភាពរបស់រថយន្តនេះវិញគឺមានរហូតទៅដល់ 6 ឯណោះ ដែលនៅចំហៀងសងខាងរថយន្តជាប្រភេទវែងពីមុខដល់ក្រោយ។
ផ្នែកចំហៀងមើលទៅមានទំហំសមល្មម ពេញខ្នាតជារថយន្ត SUV ខ្នាតកណ្តាល រួមជាមួយនឹងយ៉ាន់ស្ព័រអាលុយមីញ៉ូមទំហំ 18 អ៊ីង ហើយចំណុចមួយដែលគួរឲ្យកត់សម្គាល់នោះគឺ ផ្នែកខាងក្រោយ មើលទៅខ្ពស់ជាងផ្នែកខាងមុខ ដែលមើលទៅដូចរថយន្តស្ព័រ រីឯផ្នែកខាងក្រោយនៃរថយន្តក៏មានបំពាក់ជូននូវបំពង់ស៊ីមាំងរហូតដល់ទៅ 2 ដែលកាន់តែលើកសម្រស់រថយន្តនេះថែមមួយកម្រិតទៀត។ ជុំវិញរថយន្ត Ford Territory មានបំពាក់នូវសេនស័រជំនួយក្នុងការចូលចតរហូតដល់ទៅ 12 គ្រាប់ និងកាមេរ៉ាសុវត្ថិភាពជុំវិញរថយន្តរហូតដល់ទៅ 4 គ្រាប់ដែលជាប្រភេទកាមេរ៉ា 360o កម្រិតខ្ពស់ដែលផ្តល់ជូននូវរូបភាពច្បាស់ល្អ។
រថយន្ត Ford Territory 2021 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M ។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មី ដែលធ្វើឲ្យការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។ មុខងារថ្មី 2 ដែលរថយន្ត Ford Territory 2021 មាននោះគឺ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់ឲ្យលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។ ម៉្យាងវិញទៀត លោកអ្នកក៏អាចចេញចូលរថយន្តដោយប្រើនូវប្រព័ន្ធសោឆ្លាតវៃ / ចុចបញ្ឆេះរថយន្ត និងអាចចេញចូលដោយគ្រាន់តែចុចប៊ូតុងមួយនៅលើដៃទ្វា។
រីឯកៅអីរថយន្ត មានទម្រង់ក្តោបបែបស្ព័រ ពណ៌ខ្មៅបង្កប់ថ្នេរពណ៍ស ដែលអង្គុយទៅហាប់ណែនមានផាសុកភាព អមជាមួយនឹងតាបឡូពណ៌ខ្ មៅបង្កប់ជាមួយថ្នេរពណ៌ស ដែលមើលទៅស៊ីគ្នាមែនទែន លើសពីនេះទៅទៀត ក៏មានបន្ទះឈើប្រណីតនៅខាងក្រោមតាបឡូ និងដៃទ្វាទាំងសងខាងផងដែរ ដែលកាន់តែផ្តល់នូវភាពទាក់ទាញ និងប្រណីតភាពថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀតរថយន្ត Ford Territory 2021 ក៏មានបំពាក់នូវមុខងារក្តៅ ត្រជាក់ នៅលើកៅអីផ្នែកខាងមុខទាំងសងខាង ដែលអាចធ្វើការសារ៉េបាន 3 កម្រិតផងដែរ។
ចង្កូតរថយន្ត Ford Territory ជាចង្កូតបូមអេឡិចត្រូនិច ដែលមានភាពធូរងាយស្រួលក្នុងការបើកបរ ហើយនៅលើចង្កូតផ្ទាល់ក៏មានប៊ូតុងជាច្រើន ដែលបំពាក់នូវប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) និងកុងទ័រឌីជីថលម៉ូដថ្មីស្រឡាងទំហំ 10 អ៊ីងដែលអាចប្តូររូបរាងបាន 3ជម្រើស Sport, Fashion និង Classic Mode។ ហើយខាងក្នុងរថយន្តមានភ្លើងពណ៌លំអរបានរហូតដល់ 7ពណ៌ (Ambient Lighting) ដែលផ្តល់នូវសោភ័ណភាពពេលលោកអ្នកធ្វើដំណើរពេលយប់។
ចំណុចពិសេសថ្មីមួយទៀតនោះគឺ អេក្រង់ Touch Screen ជំនាន់ថ្មីរហូតទៅដល់ 10 អ៊ីងបែងចែកជា 4 ផ្នែកអាចពង្រីកបង្រួមបាន សម្រាប់បញ្ជាគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ បន្ថែមពីលើនេះលោកអ្នកក៏អាចភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto និង Google Map។ ជាមួយនឹងអេក្រង់ Touch Screen 10 អ៊ីងជំនាន់ថ្មីនេះលោកអ្នកអាចមើលកាមេរ៉ា 360o បានមួយជុំវិញរថយន្តយ៉ាងត្រជាក់ភ្នែក និងផ្តល់នូវទិន្នន័យរូបភាពច្បាស់ខ្លាំងមែនទែន។ រថយន្តនេះក៏មានរន្ធ USB 2 សម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗ និងប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging) ផងដែរ។
ចំណុចថ្មីអស្ចារ្យមួយទៀតនោះគឺ មាន Mouse សម្រាប់បញ្ជាផ្ទាល់ទៅអេក្រង់ Touch Screen 10 អ៊ីង អមជាមួយនឹងប៊ូតុងសម្រាប់គ្រប់គ្រងវិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ ដែលវាជាមុខងារថ្មីមួយទៀត ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ រថយន្ត Ford Territory 2021 នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែលប្រព័ន្ធនេះច្រោះយកតែខ្យល់ល្អចូលក្នុងរថយន្តតែប៉ុណ្ណោះ គឺការពារវីរុស បាក់តេរីផ្សេងៗមិនឲ្យជ្រាបចូលក្នុងរថយន្តបាន។
រថយន្ត Ford Territory 2021 បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖
· ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System)
· ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera)
· សេនស័រជំនួយចូលចតរហូតដល់ទៅ 12 គ្រាប់ (12 Sensors)
· ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)
· ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
· ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
· ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
· ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
· ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
· ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
· និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។
សម្រាប់តម្លៃនៃរថយន្ត Ford Territory 2021 ក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតម្លៃពិសេសត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយការផ្តល់ជូននេះ មានសុពលភាពមុនថ្ងៃសម្ពោធរថយន្តនេះជាផ្លូវការតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ប្រញាប់រួសរាន់ឡើង។ ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]