សម័យនេះ ស្រីៗយើងមិនតិចនាក់ទេមានប្រដាប់ផ្លុំសក់នៅតាមផ្ទះ។ ប៉ុន្តែស្រីៗគ្នាយើងណាខ្លះ ចេះប្រើវាច្បាស់? មិនមែនចេះតែប្រើលំៗទេ ប្រយ័ត្នធ្វើឲ្យខូចសក់របស់យើង។ “Hello គ្រូពេទ្យ” នឹងប្រាប់កំហុស ១០ យ៉ាង គ្នាយើងមិនបានចាប់អារម្មណ៍ពេលប្រើម៉ាស៊ីនផ្លុំសក់ នាំឲ្យខូចសក់ខ្ទេចអស់។
១- ផ្លុំសក់នៅពេលសក់សើមពេក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចូរកុំប្រើម៉ាស៊ីនផ្លុំពេលសក់នៅសើម ព្រោះងាយធ្វើឲ្យសក់ជ្រុះ។ ជាងនេះទៅទៀតរឹតតែពិបាកច្នៃម៉ូតសក់ប្លែកៗ អំឡុងពេលសក់កំពុងសើម។
២- ប្រើស្រ្ពាយការពារកម្ដៅ
ទោះជាគ្នាយើងមានសក់ប្រភេទណាក៏ដោយ គួរប្រើស្ព្រាយការពារកម្ដៅជាប្រចាំ រាល់ពេលប្រើម៉ាស៊ីនផ្លុំសក់។ ត្រូវចាំថា ត្រូវរក្សាគម្លាតម៉ាស៊ីនផ្លុំសក់ ត្រូវចន្លោះពី ៤-៥ សង់ទីម៉ែត្រ ពីសក់។ បើមិនអ៊ីចឹង កម្ដៅ ច្បាស់ជាធ្វើឲ្យសក់ខូចខ្ទេចមិនខាន។
៣- ប្រភេទម៉ាស៊ីនផ្លុំសក់មិនត្រូវនឹងសក់
ចូរពិភាក្សាជាមួយអ្នកឯកទេសខាងសម្ផស្ស ដើម្បីផ្ដល់យោបល់ ថាគួរជ្រើសរើសម៉ាស៊ីនប្រភេទណា សក្តិសមនឹងប្រភេទសក់របស់យើង។
៤- កុំប្រើម៉ាស៊ីនចាស់ពេក
គួរប្រើម៉ាស៊ីននៅថ្មី ចៀសវាងម៉ាស៊ីនចាស់ពេក ព្រោះម៉ាស៊ីនចាស់ពេក ផ្ទុកសារធាតុកខ្វក់យ៉ាងច្រើន បើនៅបន្តប្រើរបស់ចាស់បែបនេះ រឹតតែធ្វើឲ្យសក់កខ្វក់ជាងមុន។
៥- ប្រើក្រាសមិនត្រឹមត្រូវ
ក្រាសសិតសក់ល្អ គួរផលិតពីជាតិនីឡុង សេរាមិច ឬសារធាតុទាំងនេះផ្សំបញ្ចូលគ្នា អាចផ្ដល់សុវត្ថិភាព និងងាយស្រួលសិត ឬច្នៃម៉ូតសក់ ជាងក្រាស់ផលិតពីលោហធាតុ។
៦- កំណត់សីតុណ្ហភាពខុស
ជាធម្មតាម៉ាស៊ីនផ្លុំសក់មានកម្ដៅបីប្រភេទ កម្ដៅទាប មធ្យម និងក្ដៅ។ ហេតុនេះ គ្នាយើងគួរចេះកំណត់សីតុណ្ហភាពម៉ាស៊ីនស្របតាមប្រភេទសក់។ បើមានសក់ស្ដើង គួរកំណត់យកកម្ដៅទាប រាល់ពេលប្រើ បែបនេះសក់មិនស្ងួត មិនបែកចុង។
៧- មិនបានញែកសក់ត្រឹមត្រូវ
គួរញែកសក់ជាផ្នែកៗតូចៗ រាល់ពេលផ្លុំសក់ ដើម្បីឲ្យម៉ាស៊ីនបំពេញមុខងារបានល្អ ធ្វើឲ្យសក់ងាយស្ងួត ឬងាយចុះកម្ដៅ។
៨- ផ្លុំសក់ខុសទិសដៅ
គួរផ្លុំសក់ ពីគល់ទៅចុងសក់ ធ្វើបែបនេះសក់មើលទៅពេញ និងភ្លឺរលោងស្អាត។
៩- កុំដោះក្បាលម៉ាស៊ីនផ្លុំចេញ
គ្នាយើងអាចគិតថា ក្បាលម៉ាស៊ីនផ្លុំសក់គ្មានប្រយោជន៍ ប៉ុន្តែការពិតទៅ នៅពេលប្រើវា អាចជួយយើងច្នៃម៉ូតសក់បានតាមចិត្ត។
១០- ធ្វេសប្រហែសអំឡុងពេលកំពុងផ្លុំ
ប្រើម៉ាស៊ីនផ្លុំសក់ អាចធ្វើឲ្យយើងភ័ន្តច្រឡំ គិតថាសក់ស្ងួតទាំងស្រុង ក្រោយមានអារម្មណ៍ថាក្ដៅបន្តិចបន្តួច តែពេលខ្លះ គឺមិនទាន់ស្ងួតទេ ក៏ជាហេតុនាំឲ្យសក់សើមស្រប៉ាប ជាប់ស្បែកក្បាល និងធ្វើឲ្យសក់កាន់តែរួញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]