ភ្នំពេញ៖ នេះជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ស្របតាមស្តង់ដារអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមនៅសហរដ្ឋអាមេរិក ។
ដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន នូវស្ករគ្រាប់ហ្រ្វ៊ូតាទីរដូវកាលទី១ (ព្រីង ស្វាយអំបិល អម្ពិលហឹរ) បានជំរុញឲ្យអ្នកស្រាវជ្រាវវ័យក្មេងរបស់ អេប្រាធីហ៊្វូដ (ខេមបូឌា) ស្រាវជ្រាវនូវស្ករគ្រាប់រសជាតិផ្លែឈើក្នុងស្រុកដ៏ថ្មីស្រឡាងបន្ថែមទៀតមានដូចជា រសជាតិក្រូចពោធិ៍សាត់លាយអំបិល រសជាតិត្របែកអំបិលម្ទេស និងរសជាតិគូលែនព្រៃអំបិលម្ទេស។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទទួលបានស្តង់ដារសុវត្ថិភាព និងគុណភាពម្ហូបអាហារអន្តរជាតិដូចជា GMP, HACCP, BRC, HALAL និងស្តង់ដារជាច្រើនទៀតដើម្បីធានាគុណភាព និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![](https://s9.kh1.co/a5/a5395cc396d2ae7dde58289dc9d21b6c52d3effe.jpg)
គួរបញ្ជាក់ផងដែរថា នៅកំឡុងខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនបានសម្រេចដាក់លក់ជាផ្លូវការនូវស្ករគ្រាប់ដែលមានឈ្មោះថា «ហ៊្រ្វូតាទី» ដែលផ្តោតទៅលើរសជាតិផ្លែឈើក្នុងស្រុក តាមរយៈការមើលឃើញពីសក្តានុពលនៃការទទួលទានផ្លែឈើ និងការលើកស្ទួយផលិតផលក្នុងស្រុក។ ដោយស្ករគ្រាប់នេះ ត្រូវបានស្រាវជ្រាវឡើងដោយការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែ ពាក់ព័ន្ធទៅនឹងរសជាតិ និងគុណភាព ដែលសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធន៍ ស្របតាមចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ប្រជាជនខ្មែរ ទើបស្ករគ្រាប់នេះទទួលបានការពេញនិយមស្ទើរមិនគួរឲ្យជឿ។
![](https://s9.kh1.co/a4/a48b357cd0b4039473c88a6bd1d822b9cfc5110d.jpg)
![](https://s9.kh1.co/9a/9a4fa33bdb096c17075fb5b8d90af0bf47c82d7e.jpg)
![](https://s9.kh1.co/64/64ed3dda785e17a1761beb3af8bb100502b2a5ae.jpg)
លោក អរុណ ចនសុន ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបានមានប្រសាសន៍ថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក ដែលបង្កើតនូវផលិតផលស្ករគ្រាប់រសជាតិថ្មីប្រកបដោយភាពជោគជ័យ ដើម្បីឲ្យអ្នកទទួលទានទទួលបាន បទពិសោធន៍នៃការញ៉ាំដ៏រីករាយ។ លោកសង្ឃឹមថា ប្រជាជនខ្មែរនឹងងាកមកគាំទ្រផលិតផលស្ករគ្រាប់ដែលផលិតនៅក្នុងស្រុកកាន់តែច្រើន។
ចំពោះស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិក្រូចពោធិ៍សាត់លាយអំបិល គឺមានលក្ខណៈពិសេស និងប្លែកមិនធ្លាប់មានពីមុនមក ដោយយើងធ្លាប់តែដឹងថាក្រូចពោធិ៍សាត់មានតែនៅខេត្តបាត់ដំបងប៉ុណ្ណោះ តែពេលនេះយើងអាចបង្កើតស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលដូចញ៉ាំក្រូចពោធិ៍សាត់លាយអំបិលពិតៗ។
![](https://s9.kh1.co/e0/e06989708637dce12154e6a8f5c0bbc476799784.png)
ចំណែកស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ត្របែកអំបិលម្ទេស វិញក៏មានលក្ខណៈប្លែកផងដែរ ព្រោះវាជាផលិតផលច្នៃប្រឌិតពីការនិយមបរិភោគត្របែកជាមួយនឹងអំបិលម្ទេស ទៅជាស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលវេលា។ ស្ករគ្រាប់នេះ មានរសជាតិជូរហឹរ និងប្រៃតិចៗរួមផ្សំជាមួយនឹងក្លិនត្របែកយ៉ាងក្រអូបគួរឲ្យចង់ញ៉ាំសក្តិសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ជូរ។
![](https://s9.kh1.co/2e/2e0bf7b389fa0121704c5db216d2418dd9049d00.png)
បន្ថែមពីនេះទៀត ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ គូលែនព្រៃអំបិលម្ទេស ក៏មានរសជាតិអស្ចារ្យមិនចាញ់រសជាតិដទៃទៀតដែរ ព្រោះគូលែនព្រៃជាផ្លែឈើប្រចាំខេត្តសៀមរាប ដែលអ្នកស្រុកអាចញ៉ាំលាយជាមួយអំបិលម្ទេសបានយ៉ាងឆ្ងាញ់ ពេលនេះលោកអ្នកអាចញ៉ាំជាស្ករគ្រាប់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
![](https://s9.kh1.co/0f/0f70baf7dbc116a09b7b95e87e8d82f20af7cb8e.png)
ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា) បានធ្វើការដាក់លក់ជាផ្លូវការនូវ ផលិតផលថ្មីនេះក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុក និងពង្រីកទីផ្សារបន្ថែមឲ្យកាន់តែទូលំទូលាយ។ អតិថិជនអាចធ្វើការស្វែងរកទិញ និងសាកល្បងរសជាតិថ្មីនៃស្ករគ្រាប់ ហ៊្រ្វូតាទី នេះ បានយ៉ាងងាយស្រួល នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ សូមសាកល្បងទទួលទានស្ករគ្រាប់ដែលមានរសជាតិថ្មី និងប្លែកទាំងនេះ ដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ដើម្បីទទួលបានពត៍មានបន្ថែមពីផលិតផលរបស់ អេប្រាធីហ៊្វូដ (ខេមបូឌា) សូមទំនាក់ទំនងលេខទូរស័ព្ទ 087 300 040/087 300 226 ។
![](https://s9.kh1.co/24/24c6eafa9732c6939adcdece24e66952b7c5a05a.jpg)
![](https://s9.kh1.co/67/67c47b72baf5e03e1f75b3226d1c28897c643c6d.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]