ស្រីៗតែងឈឺពោះ ហើមពោះ និងអារម្មណ៍មិនល្អ ពេលមករដូវម្ដងៗ។ ប៉ុន្តែ ក៏មានទម្លាប់មួយចំនួន អាចបង្កគ្រោះថ្នាក់អំឡុងពេលនេះដែរ។ “Hello គ្រូពេទ្យ” ប្រាប់រឿង ៧ យ៉ាងដែលពេទ្យឯកទេសរោគស្ត្រីណែនាំមិនឲ្យធ្វើ ពេលមកខែម្ដងៗ។
១- កុំញ៉ាំប្រៃពេក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលមករដូវ ស្រីៗភាគច្រើនហើមដៃហើមជើង។ អាហារមានជាតិប្រៃច្រើន ធ្វើឲ្យរាងកាយខ្សោះជាតិទឹក។ ដូចនេះ ពេលញ៉ាំអាហារទាំងនោះ រាងកាយយើងនឹងស្តុកទុកជាតិទឹកដែលជាហេតុបង្កឲ្យហើម។ អ៊ីចឹង ញ៉ាំជាតិប្រៃមានកម្រិតល្មម ជាជម្រើសដ៏ល្អដែលអាចជួយកុំឲ្យហើម និងឈឺពោះ។ បើញ៉ាំប្រៃរួចទៅហើយ និងមានអារម្មណ៍ថាហើមនោះ គួរផឹកទឹកបន្ថែម ដើម្បីដេញជាតិសូដ្យូម (អំបិល) ដែលលើស និងជួយឲ្យរាងកាយត្រឡប់មកភាពដើម។
២- កុំផឹកកាហ្វេ
អ្នកជំនាញនិយាយថា ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ពេលមករដូវ អាចធ្វើឲ្យសុដន់ឡើងតឹង។ លើសពីនេះ កាហ្វេអាចទប់ស្កាត់ GABA ក្នុងខួរក្បាលដែលបណ្ដាលឲ្យយើងថប់អារម្មណ៍ បង្កើនចង្វាក់បេះដូង និងសញ្ញាគ្រោះថ្នាក់ផ្សេងទៀត មុនមករដូវ។ អាចសាកល្បងផឹកតែបៃតងវិញ ហើយអាចជួយសម្រួលការឈឺពោះបានទៀតផង។
៣- កុំញ៉ាំទឹកដោះគោ
កាល់ស្យូម ជាសារធាតុដ៏ល្អសម្រាប់ពេលមករដូវ ប៉ុន្តែមិនមែនគ្រប់ផលិតផលធ្វើពីទឹកដោះគោសុទ្ធតែល្អទាំងអស់ទេ។ អាស៊ីដ Arachidonic ក្នុងផលិតផលធ្វើពីទឹកដោះគោ ដូចជា ទឹកដោះគោ ទឹកដោះគោជូរ ឬហ្វ្រូម៉ា អាចធ្វើឲ្យយើងឈឺពោះបាន ទើបគេណែនាំឲ្យកាត់បន្ថយញ៉ាំផលិតផលទាំងនោះតាមដែលអាចធ្វើបាន។
៤- កុំកោរ ឬបករោម
កោររោម ឬបករោមក្នុងថ្ងៃមករដូវ អាចធ្វើឲ្យមានការឈឺចាប់ខ្លាំងជាងធម្មតា ដោយសារក្នុងថ្ងៃនោះ អ័រម៉ូនអឺស្ត្រូហ្សែន ក្នុងខ្លួនកើនឡើងខ្លាំង ធ្វើឲ្យរាងកាយឆាប់ទទួលអារម្មណ៍ឈឺ និងឈឺចាប់ជាងថ្ងៃធម្មតា។
៥- កុំនៅស្ងៀម ចេញញើសខ្លះល្អ
មិនធ្វើអីឲ្យចេញញើសសោះ មិនមែនជារឿងល្អទេ ជាពិសេសពេលមករដូវ។ សកម្មភាពរាងកាយបញ្ចេញអ័រម៉ូនអង់ដូហ្វីន (endorphins) ដើម្បីជួយកាត់បន្ថយការឈឺពោះ។ ការបញ្ចេញសកម្មភាពរាងកាយជួយសម្រួលដល់ការមួម៉ៅ ថប់អារម្មណ៍។ គ្មានសកម្មភាពជាក់លាក់ណាមួយដែលស្ត្រីគួរចៀសវាងនោះទេ គេណែនាំឲ្យយើងរក្សាទម្លាប់ហាត់ប្រាណ និងសកម្មភាពដទៃទៀតតាមធម្មតានៅថ្ងៃមករដូវ។
៦- កុំភ្លេចការពារ ពេលរួមភេទ
ការរួមភេទអាស្រ័យលើអារម្មណ៍ បរិយាកាស និងការព្រមព្រៀងគ្នា។ ដើម្បីបង្កើនភាពសុខស្រួល ទោះជាថ្ងៃមករដូវ ក៏អត់បញ្ហាអីដែរ។ ប៉ុន្តែអំឡុងមានឈាមរដូវហូរចេញមកនេះ អត្រាឆ្លងជំងឺតាមការរួមភេទ កើនឡើងខ្ពស់ជាងពេលធម្មតា។
៧- កុំប្រើសំឡីអនាម័យយូរពេក
Toxic Shock Syndrome ជាការឆ្លងរោគដ៏គ្រោះថ្នាក់ បើប្រើសំឡីអនាម័យក្នុងរយៈពេលយូរពេក មិនប្រញាប់ប្ដូរចេញ។ ការរក្សាអនាម័យ ជារឿងសំខាន់ណាស់ ជាពិសេសក្នុងថ្ងៃមករដូវ។ សម្រាប់អ្នកប្រើសំឡីអនាម័យទំនើប Tampons គួរប្ដូររាល់ ៤-៦ ម៉ោងម្ដង និងសម្រាប់អ្នកប្រើសំឡីអនាម័យធម្មតា គួរប្ដូររាល់ ៣-៤ ម៉ោងម្ដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]