អន្តរជាតិ៖ កៅអីមហាសេដ្ឋីលំដាប់ទី១ ត្រូវបានប្តូរម្ចាស់ចុះឡើងៗ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មនុស្សជុំវិញពិភពលោក។

យោងតាមប្រភពរបស់ Forbes កាលពីថ្ងៃពុធ លោក Jeff Bezos ត្រូវបានទទួលងារជាមហាសេដ្ឋីលំដាប់ទី១ ម្តងទៀត ដោយសារតែភាគហ៊ុននៃក្រុមហ៊ុន Amazon របស់លោកបានកើនឡើង។ គួរបញ្ជាក់ផងដែរ ភាគហ៊ុនក្រុមហ៊ុន Amazon បានស្ទុះឡើងជិត១.៥% ក្នុងថ្ងៃពុធ ដោយបានបង្កើនទ្រព្យសម្បត្តិលោកចំនួន២.៤ ប៊ីលានដុល្លារអាមេរិក ដែលមានចំនួនសរុបទាំងអស់គឺ ១៨៤.៩ ប៊ីលានដុល្លារអាមេរិក។ លោក Jeff Bezos មានទ្រព្យសម្បត្តិច្រើនជាងមហាសេដ្ឋីលំដាប់ទី២ លោក Elon Musk ចំនួន ២០០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ ដោយលោក Elon Musk មានទ្រព្យសម្បត្តិសរុបចំនួន ១៨៤.៧ ប៊ិលានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ជាអកុសល មិនទាន់បានមួយថ្ងៃស្រួលបួលផង នៅថ្ងៃព្រហស្បត្តិ៍ សករាជថ្មីក៏បានផ្លាស់ប្តូរសារជាថ្មីម្តងទៀត បន្ទាប់ពីទីផ្សារភាគហ៊ុន Amazon របស់លោក Jeff Bezos បានខាតបង់ចំនួន១.២ % ដោយបានបន្ថយទ្រព្យសម្បត្តិលោកអស់ចំនួន ២ ប៊ីលានដុល្លារអាមេរិក ហើយទ្រព្យសម្បត្តិរបស់លោកបច្ចុប្បន្នមានចំនួន ១៨២.៨ ប៊ីលានដុល្លារអាមេរិក។ យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិច Tesla របស់លោក Elon Musk ក៏បានខាតបង់ចំនួន១.១ ភាគរយផងដែរ គិតជាសាច់ប្រាក់ចំនួន ១.៨ ប៊ិលានដុល្លារអាមេរិក ដែលនាំឱ្យទ្រព្យសម្បត្តិរបស់លោក បច្ចុប្បន្នមានចំនួន ១៨២.៩ ប៊ីលានដុល្លាអាមេរិក។  នេះគឺជាកត្តាដ៏សំខាន់ដែលនាំឱ្យលោក Elon Musk ក្លាយមហាសេដ្ឋីម្តងទៀត ដោយទ្រព្យសម្បត្តិរបស់លោកច្រើនជាងលោក Jeff Bezos ចំនួន ១ ប៊ីលានដុល្លារអាមេរិក នេះបើយោងទៅតាមប្រភពរបស់ Forbes

ក្នុងសង្រ្គាមដណ្តើមគ្នាឡើងអង្គុយកៅអីមហាសេដ្ឋីនេះ មានលក្ខណៈប្រទាញប្រទង់ចុះឡើងគួរឱ្យកត់សំគាល់ ព្រោះដោយហេតុថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងពីរនេះមានលក្ខណៈប្រកៀកប្រកិតគ្នាមែនទែនតែម្តងហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Elon Musk
លោក Elon Musk
លោក Elon Musk
លោក Elon Musk
លោក Elon Musk
លោក Jeff Bezos
លោក Jeff Bezos
លោក Jeff Bezos
លោក Jeff Bezos
លោក Jeff Bezos 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]