ចំណេះដឹង៖ ជាទូទៅ រឿងដែលស្មុគស្មាញសម្រាប់អ្នកដែលមានបំណងចង់ទៅលេងប្រទសជប៉ុន ភាគច្រើនគឺការជ្រើសរើសទីកន្លែងដែលត្រូវទៅលេង រវាងតូក្យូ ឬ អូសាកា។ តើអ្នកចង់ទៅលេងទីក្រុងទាំងពីរតែម្តង ឬយ៉ាងណា? តើទីក្រុងទាំងមានភាពខុសគ្នា របៀបណាខ្លះ? តោះមកស្តាប់ការរៀបរាប់ដូចខាងក្រោម៖
ចំណុចទាក់ទាញនៃទីក្រុង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតូក្យូ៖ គឺជាទីក្រុង និង ជារាជធានីដ៏ធំរបស់ប្រទេសជប៉ុន ហើយក៏ជាទីបណ្តុំនៃកន្លែងទេសចរណ៍ជាច្រើនកន្លែង មានដូចជា ភ្នំហ្វ៊ូជី តំបន់ Shinjuku , Ueno, Shibuya , Harajuku, Ginza, Roppongi និងមានកន្លែងកម្សាន្តជាច្រើនផ្សេងទៀតផងដែរ។
ម៉្យាងវិញទៀត តូក្យូមាននូវទីកន្លែងនិមិត្តរូបដូចជា Tokyo Tower, Tokyo Skytree និង ប្រាសាទ Asaku ដែលជាទីទាក់ទាញរបស់ Tokyo Disneyland ផងដែរ។ ចំណាយពេលតែបួនទៅប្រាំថ្ងៃប៉ុណ្ណោះ អ្នកនឹងបានទៅលេងបានគ្រប់ទីកន្លែងទាំងអស់។
អូសាកា៖ បើទោះបីជាទីក្រុង អូសាកាជាទីក្រុងដែលមានទំហំធំលំដាប់ទី៣ របស់ជប៉ុន បើនិយាយដល់វិស័យទេសចរណ៍ ទីក្រុងអូសាកាត្រូវបានគេចាត់ទុកជាទីក្រុង ដែលមានលក្ខណៈពិសេសដោយមានកន្លែងទេសចរណ៍ពិសេស ដូចជា Umeda , Namba, Shinsaibashi និងកន្លែងពិសេសផ្សេងៗទៀត។
ការគយគន់ក្នុងទីក្រុង
តូក្យូ៖ ភ្នំហ្វូ៊ជី គឺជាគោលដៅទេសចរណ៍ទីមួយជុំវិញទីក្រុងតូក្យូ ដែលនៅលើភ្នំហ្វ៊ូជីនោះ មានតំបន់ពិសេសដែលត្រូវទស្សនាគឺ ទន្លេ Kawaguchiko និង Hakone ជាដើម។ នេះសម្រាប់អ្នកដែលចង់ទៅទស្សនាសម្រស់ធម្មជាតិ និង ប្រាសាទនានាជាដើម។ សម្រាប់់តំបន់បេតិកភ័ណ្ឌដែលមានវ័យចំណាស់ អ្នកអាចទស្សនា Kamakura ឬ Nikko។
អូសាកា៖ ដូចដែលបានជម្រាបជូនខាងលើ មានកន្លែងទាក់ទាញមិនច្រើនប៉ុន្មានទេក្នុងទីក្រុងអូសាកា។ ការចំណាយពេល ដើរទស្សនាទីក្រុងអូសាកាក៏ចាយពេលតិចជាងទីក្រុងតូក្យូផងដែរ។ ទីក្រុងនិមិត្តរូបនៃប្រទេសជប៉ុន និង មានវប្បធម៍ប្រពៃណីដែលអាចឱ្យអ្នកទេសចរណ៍ទៅទទួលយកអ្វីដែលថ្មីនោះគឺក្រុងណារ៉ា ដែលមាននូវហ្វូងសត្វក្តាន់ស្វាគមន៍ និង ធ្វើឱ្យអ្នកទេសចរណ៍មានអារម្មណ៍កាន់តែស្និតស្នាលជាមួយទីក្រុងតែម្តង។ បូករួមនឹងក្រុងផ្សេងទៀតដូចជា ក្រុងក្យូតុ និង តំបន់កាន់សៃ គឺជាកន្លែងដែលមានភ្ញៀវទេសចរណ៍ច្រើនគួរជាទីកត់សម្គាល់ផងដែរ។
បរិយាកាសទូទៅ
តូក្យូ៖ គឺត្រូវបានស្គាល់ថាជាទីក្រុងបំពាក់ដោយការច្នៃប្រឌិត និង ភាពទាន់សម័យ។ បើទោះបីជាទីក្រុងដ៏ធំនេះ មានផ្កាCherry រីកស្គុះស្គាយគ្រប់ទីកន្លែង និង ស្លឹកឈើជ្រុះពេញទីក្រុង ក្នុងរដូវស្លឹកឈើជ្រុះ។ ហើយសម្រាប់អ្នកដែលចង់ដើរកម្សាន្តក្នុងរដូវត្រជាក់វិញ ក៏អាចមានឱកាសលេងស្គីលើព្រិលក្នុងទីក្រុងជាដើម។ តូក្យូគឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុតនៃកន្លែងទេសចរណ៍របស់អ្នក ពីព្រោះវាជាមជ្ឍមណ្ឌលនៃទីក្រុង ទាំងសេដ្ឋកិច្ច ទីកម្សាន្ត និង វប្បធម៍ប្រពៃណីជាដើម ហើយម្យ៉ាងវិញទៀត តូក្យូគឺជាបេះដូងនៃប្រទេសជប៉ុន វាងាយសន្សំសំចៃទឹកប្រាក់ក្នុងធ្វើដំណើរផងដែរ។
អូសាកា៖ ដូចប្រិយមិត្តបានជ្រាបហើយថា ប្រជាជនជប៉ុនក្នុងទីក្រុងអូសាកាមានទំនៀមទំលាប់ប្រពៃណីវប្បធម៍ច្បាស់លាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេខុសពីទីក្រុងផ្សេងទៀតនៃប្រទេសជប៉ុន ឧទាហរណ៍ ប្រជាជននៅតូក្យូជិះជណ្តើរយន្តប្រកាន់ឆ្វេង ប៉ុន្តែប្រជាជនក្នុងទីក្រុងអូសាកាជិះជណ្តើរប្រកាន់ស្តាំ ហើយប្រជាជនជប៉ុនក្នុងទីក្រុងអូសាកាមានលក្ខណៈកំប្លែង ជាងប្រជាជនជប៉ុនក្នុងតំបន់ផ្សេងៗទៀត។ ចំណុចនេះហើយដែលធ្វើឱ្យទីក្រុងអូសាកា កាន់តែមានភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍។ ហើយការធ្វើដំណើរក៏មានលក្ខណៈងាយស្រួលដូចតូក្យូដែរ ព្រោះថា ទីក្រុងអូសាកាមានស្ថានីយ៍រថភ្លើងជាច្រើនបន្ទាប់ពីតូក្យូផងនោះ។ មានកន្លែងមួយចំនួនក្នុងការទៅមើលផ្កាក្នុងរដូវផ្ការីក ប៉ុន្តែក្នុងរដូវរងារ គឺគ្មានព្រិលឡើយ ប៉ុន្តែប្រសិនជាមានគឺមិនច្បាស់លាស់ ឬក៏មានទៅតាមយថាកម្ម។
មធ្យោបាយធ្វើដំណើរ និងការដឹកជញ្ជូន
តូក្យូ៖ មានខ្សែបន្ទាត់រថភ្លើងដ៏សំខាន់ គឺ Yamanote ដែលរត់ឆ្លងជាលក្ខណៈរង្វង់ជំុវិញទីក្រុងតូក្យូតែម្តង។ ខ្សែរថភ្លើងទាំងនោះរត់ឆ្លងកាត់តំបន់ទេសចរណ៍ពិសេសដូចជា៖ Shinjuku, Ueno, Harajuku និង Akiharabara ជាដើម។ ហើយម្យ៉ាងវិញ ក៏មានខ្សែរថភ្លើងក្រោមដី១៣ ផ្សេងទៀតដែលគ្រប់ដណ្តប់លើទីក្រុងទាំងមូល។
អូសាកា៖ ដូចទីក្រុងតូក្យូដែរ អូសាកាមានខ្សែរថភ្លើងជាច្រើន ដែលរត់ជុំវិញទីក្រុងទាំងមូល និង មានរថភ្លើងក្រោមដី ៨ខ្សែ ដែលគ្របដណ្តប់ទីក្រុងទាំងមូលផងដែរ។
ឧបសគ្គក្នុងការធ្វើដំណើរទៅទីក្រុងទាំងពីរក្នុងពេលដូចគ្នា
តម្លៃក្នុងការធ្វើដំណើរ៖ បើទោះបីជាមនុស្សជាច្រើនគិតថា ការធ្វើដំណើរក្នុងប្រទេសជប៉ុនមានលក្ខណៈងាយស្រួលយ៉ាងណាក៏ដោយ។ ប៉ុន្តែ តាមការពិតទៅ ការធ្វើដំណើរតាមរថភ្លើង Shinkansen មានតម្លៃប្រមាណ ១៣,៦២០ យេន ក្នុងការធ្វើដំណើរម្តង។
ជម្រើសបន្ទាប់គឺអ្នកអាចធ្វើដំណើរតាមយន្តហោះក្នុងស្រុកតែម្តង ប៉ុន្តែមានពេលខ្លះក៏មានការប្រូម៉ូសិនឬ ការផ្តល់ជូនតម្លៃពិសេស ក្នុងឱកាសណាមួយ ក៏មានប្រែប្រួលតម្លៃផងដែរ។ ក្នុងករណីមានការផ្តល់ជូនតម្លៃពិសេស អ្នកអាចជិះយន្តហោះ ទៅកាន់ទីក្រុងទាំងពីរបាន តែម្តង និង កាន់តែងាយស្រួលទៀតផង។
គួរបញ្ជាក់ផងដែរ ប្រសិនជាអ្នកចង់ធ្វើដំណើរក្នុងទីក្រុងទាំងពីរតែម្តង អ្នកក៏អាចជ្រើសរើសវិធីដែលមានតម្លៃទាបសមរម្យនោះគឺ ជិះរថយន្តក្រុងនៅពេលយប់ជាដើម ដែលអាចជួយសន្សំសំចៃសម្រាប់ថ្លៃសណ្ឋាគារផងដែរ។
រយៈពេលនៃការដើរកម្សាន្ត៖ មិនថាជាគម្រោងដើរកម្សាន្តមានមគ្គុទេសន៍ ឬ ធម្មតានោះទេ។ ជាទូទៅ រយៈពេលដើរកម្សាន្តជាមធ្យមមានរយៈពេល៤ ទៅ ៦ថ្ងៃ។ ដែលការដើរកម្សាន្តពីរថ្ងៃ នៅអូសាកា មួយថ្ងៃនៅក្រុង ក្យូតូ និង មួយថ្ងៃនៅក្រុង ណារ៉ា។ រីឯ ទីក្រុងតូក្យូវិញ មានរយៈពេលបួនថ្ងៃ ដែលក្នុងរយៈពេលនោះ អ្នកអាចដើរកម្សាន្តក្នុងទីក្រុងតូក្យូ និង មួយថ្ងៃទៀត អ្នកអាចចំណាយពេលទៅកម្សាន្តនៅលើភ្នំហ្វ៊ូជី ឬក៏ក្រុងផ្សេងទៀតក៏បានផងដែរ។
ការប្រើប្រាស់ភាសា
ភាសាជាតិរបស់ប្រទេសជប៉ុនគឺភាសាជប៉ុន ទោះបីយ៉ាងណា ជប៉ុនគ្មានភាសាផ្លូវការឡើយ។ ភាគច្រើននៃជនជាតិជប៉ុនអាយុក្រោម ៥០ ឆ្នាំ គឺយ៉ាងហោចណាស់បានសិក្សាភាសាអង់គ្លេស ទាំង វេយ្យាករណ៍ និង ការសរសេរ ច្រើនជាងការសន្ទនាជាក់ស្តែង។ ជាលទ្ធផល វាក៏មានការលំបាក សម្រាប់ភ្ញៀវទេសចរណ៍ផងដែរ ដោយហេតុថា វាមានលក្ខណៈកម្រមែនទែន ក្នុងការស្វែងរកអ្នកចេះនិយាយភាសាអង់គ្លេសបានល្អនោះ ប៉ុន្តែគេអាចយល់ តាមបែបសរសេរជាដើម។ យ៉ាងណាក៏ដោយ អ្នកក៏អាចប្រើជាកម្មវិធីបកប្រែផ្សេងៗ ដែលជួយសម្រួលដល់អ្នក ក្នុងអំឡុងនៃការដើរកម្សាន្តរបស់អ្នកផងដែរ។ ម្យ៉ាងវិញទៀត អ្នកក៏អាចរៀននិយាយភាសាជប៉ុនថ្នាក់មូលដ្ឋានខ្លះៗ ដើម្បីជាការសម្តែងការគួរសម និង គាវរកិច្ច ក្នុងនាមជាភ្ញៀវផងដែរ៕
សូមទស្សនារូបភាពដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]