ចិន៖ ថ្មីៗនេះ តារាសម្ដែងប្រុស លោក Huang Xiaoming ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាស្រីដ៏មានប្រជាប្រិយភាព Angela Baby បានទាក់ទាញការចាប់អារម្មណ៍ជាបន្តបន្ទាប់ ខណៈពេលដែលបង្ហាញខ្លួន ក្នុងកម្មវិធីមួយ ជាមួយនឹងទឹកមុខស្រស់ស្រាយ និងបង្ហាញពីរូបរាងដ៏ប្លែកភ្នែក។

ក្នុងនោះដែរ លោក Huang Xiaoming បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះទោះបីជា ការថតខ្សែភាពយន្តថ្មីរបស់លោក ត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែនៅតែមើលឃើញថា តារាប្រុសរូបនេះ នៅតែបន្តស្រកទម្ងន់ ដែលធ្វើឲ្យសម្រស់របស់លោក កំពុងតែធ្លាក់ចុះ ថែមទៀតផង។ ជាពិសេសនោះដែរ មិត្តជិតស្និទ្ធរបស់លោក ក៏បានសម្តែងនូវការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញរូបសម្រស់ ដែលមានភាពស្គមស្គាំងយ៉ាងខ្លាំងផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់មិត្តរួមការងារ លោក Huang Xiaoming ក៏បានប្រាប់ថា ដោយសារតែលោក មានភាពសាកសម ទៅនឹងតួអង្គក្នុងរឿងថ្មីមួយនេះ ទើបគលោកសម្រកទម្ងន់បាន ១៥ គីឡូក្រាម ដែលឥលូវនេះ លោកមានទម្ងន់តិចជាង ៦៥ គីឡូក្រាមទៅទៀត ខណៈដែលមានកម្ពស់ ១.៧៩ ម៉ែត្រ។

តែយ៉ាងណាមិញ ក៏នៅតែមានមតិមួយចំនួនទៀត បានលើកឡើងថា បន្ទាប់ពីបានស្រកទម្ងន់ច្រើនគីឡូបែបនេះ លោកមើលទៅពិតជា មានភាពស្រស់សង្ហាជាងមុន ជាមួយនឹងរូបរាងស្លីម ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ៕

សូមទស្សនារូបភាពខាងក្រោម ៖

Huang Xiaoming
Huang Xiaoming
រូបភាពស្គមស្គាំងរបស់ Huang Xiaoming
រូបភាពស្គមស្គាំងរបស់ Huang Xiaoming
រូបភាពស្គមស្គាំងរបស់ Huang Xiaoming

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]