វ៉ាស៊ីនតោន៖ យោងតាមប៉ូលិសកាពីតូលបានអោយដឹងថា បុរសម្នាក់នៅរដ្ឋ Virginia ត្រូវបានចាប់ខ្លួននៅឯប៉ុស្តិ៍ត្រួតពិនិត្យទីក្រុងវ៉ាស៊ីនតោនក្បែរវិមានកាពីតូល ដោយបុរសនោះមានលិខិតឱ្យចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី ដែលមានលក្ខណៈមិនត្រឹមត្រូវ ហើយមានកាំភ្លើងនិងគ្រាប់កាំភ្លើងជាង500គ្រាប់។
ជនសង្ស័យមានឈ្មោះថា Wesley Allen Beeler អាយុ31ឆ្នាំ ត្រូវបានគេបញ្ឈប់នៅចំណុចត្រួតពិនិត្យក្បែរឧទ្យាន Lower Senate Park ប្រហែលម៉ោង6និង 30នាទីល្ងាចថ្ងៃសុក្រ នេះបើយោងតាមរបាយការណ៍នៃការចាប់ខ្លួន។ យោងតាមប៉ូលិសកាពីតូលបាននិយាយថា កាំភ្លើងដែលមិនបានចុះបញ្ជីនិងគ្រាប់កាំភ្លើងរាប់រយគ្រាប់ ត្រូវបានគេរកឃើញនៅខាងក្នុងឡាន មុនថ្ងៃស្បថកាន់តំណែងរបស់ប្រធានាធិបតី Joe Biden ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសនោះបានពិពណ៌នាអំពីស្ថានភាពនេះដល់កាសែត Washington Post ថាវាជាកំហុសដោយអចេតនាមួយ។ Beeler បាននិយាយថា គាត់បានធ្វើការជាសន្តិសុខម្នាក់នៅកណ្តាលទីក្រុង Washington ហើយធ្វើការយឺតហើយភ្លេចថាកាំភ្លើងរបស់គាត់ស្ថិតនៅក្នុងរថយន្ត Ford F-150 ដែលគាត់បើក។ គាត់បាននិយាយថា គាត់មានការអនុញ្ញាតឱ្យកាន់កាំភ្លើងនៅរដ្ឋ Virginia។
បុរសនោះបានបដិសេធប្រាប់កាសែតថា លោកមិនមានគ្រាប់កាំភ្លើងទាំងអស់នោះទេ។
អាជ្ញាធរបាននិយាយថា Beeler បានប្រគល់លិខិតចូលពិធីស្បថកាន់តំណែងប្រធានាធិបតីដែលមិនត្រឹមត្រូវ ដល់មន្រ្តីប៉ូលិសកាពីតូល។ ពួកគេមិនបានពិពណ៌នាអំពីប្រភេទឯកសារអ្វីដែល Beeler បានបង្ហាញដែលធ្វើឱ្យមានការសង្ស័យនោះទេ។
យោងតាមប៉ូលិសបានអោយដឹងថា Beeler ត្រូវបានគេសង្ស័យពីបទកាន់អាវុធដោយគ្មានលិខិតអនុញ្ញាត កាន់កាប់អាវុធដែលមិនបានចុះបញ្ជី ហើយនិងមានគ្រាប់កាំភ្លើងដែលមិនបានចុះបញ្ជី។
គូរបញ្ជាក់ផងដែរថា រដ្ឋនានានៅទូទាំងប្រទេសអាមេរិកបានដាក់ពង្រាយកងឆ្មាំការពារជាតិដើម្បីទប់ស្កាត់ហិង្សាដែលាអាចកើតឡើងដោយសារពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]