ឥណ្ឌូនេស៊ី៖ ភ្នំភ្លើង Semeru ជាភ្នំភ្លើងដែលខ្ពស់បំផុតនៅលើកោះជ្វាដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌូនេស៊ី បានផ្ទុះឡើងដោយព្រូសផេះក្តៅគគុកប្រហែល4.5គីឡូម៉ែត្រឡើងពេញផ្ទៃមេឃ កាលពីថ្ងៃសៅរ៍។
មិនមានការជម្លៀសចេញភ្លាមៗនោះទេ ប៉ុន្តែទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបានព្រមានដល់ប្រជាជនដែលរស់នៅក្នុងភូមិតាមជើងភ្នំដែលមានកម្ពស់3,676ម៉ែត្រនេះ ឱ្យប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យទីភ្នាក់ងារលោក Raditya Jati បាននិយាយថា ប្រជាជនដែលនៅជុំវិញអាងទន្លេនៅជើងភ្នំគួរប្រយ័ត្ននឹងកម្រិតទឹកភ្លៀងខ្ពស់ដែលអាចបង្កឱ្យកម្អែលភ្នំភ្លើងហូរមក។
មជ្ឈមណ្ឌលដោះស្រាយគ្រោះមហន្តរាយភ្នំភ្លើងនិងគ្រោះភូមិសាស្ត្រនៅឥណ្ឌូនេស៊ី មិនបានដំឡើងកម្រិតស្ថានភាពប្រកាសអាសន្នរបស់ភ្នំភ្លើង Semeru ទេដែលស្ថិតនៅកម្រិតខ្ពស់បំផុតទីបីចាប់តាំងពីវាបានផ្ទុះឡើងកាលពីខែឧសភាមក។ ភ្នំភ្លើងនេះបានព្រួសផេះក្តៅ3,000ម៉ែត្រឡើងទៅលើនៅដើមខែធ្នូ ដែលបង្កឱ្យអ្នកភូមិមានការភ័យស្លន់ស្លោយ៉ាងខ្លាំង។
ឥណ្ឌូនេស៊ីដែលជាប្រជុំកោះមានប្រជាជនជាង250លាននាក់ ស្ថិតនៅលើ “Ring of Fire” នៃមហាសមុទ្រប៉ាស៊ីហ្វិកគឺងាយនឹងមានការរញ្ជួយដីនិងការផ្ទុះភ្នំភ្លើង។ អ្នកជំនាញគ្រោះរញ្ជួយដីរបស់រដ្ឋាភិបាលតាមដានភ្នំភ្លើងសកម្មជាង120មកហើយ។
កាលពីព្រឹកថ្ងៃសុក្រនេះក៏មានការរញ្ជួយដីដ៏ខ្លាំងមួយបានធ្វើឱ្យកក្រើកកោះ Sulawesi របស់ឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់46នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]