បរទេស៖ កូវីដ-19 មាននៅគ្រប់ទីកន្លែងឬ? ចម្លើយគឺមិនដូច្នេះទេ មានប្រទេសចំនួន 11 ដែលនៅតែមិនមានការរាតត្បាតសោះឡើយ ចាប់តាំងពីវីរុសនេះបានរាតត្បាតទូទាំងពិភពលោកមក។
តែមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះប្រទេសទាំងអស់នេះភាគច្រើនជាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកដែលមិនសូវមានអ្នកទៅដល់ មានប្រជាជនតិច និងជាប្រទេសដែលបានធ្វើការបិទប្រទេសតាំងពីជំងឺនេះរាតត្បាតលើកដំបូងម្ល៉េះ ដោយហាមឃាត់ភ្ញៀវទេសចរអន្តរជាតិទាំងអស់មិនឱ្យចូល។ ប្រទេសទាំង 11 នេះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សThe Cook Islands
ចំនួនប្រជាជន៖ 17,000 នាក់
ការរឹតត្បិតរួមមានការបិទសាលារៀននៅកោះ Rarotonga ដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងចំណោមកោះទាំង 15 របស់ប្រទេសនេះ និងបានលើកទឹកចិត្តដល់ការរក្សាគម្លាតសង្គមនៅក្នុងទីសាធារណៈ ប៉ុន្តែបន្ទាប់ពីពីរបីសប្តាហ៍ ជីវិតប្រចាំថ្ងៃបានវិលមករកភាពធម្មតាវិញ។
Tuvalu
ចំនួនប្រជាជន៖ 11,500 នាក់
ព្រំដែនត្រូវបានបិទជាបន្ទាន់ ហើយអ្នកដែលចូលមកក្នុងប្រទេសត្រូវដាក់ឱ្យនៅដាច់ពីគ្នារយៈពេលពីរសប្តាហ៍។
Tonga
ចំនួនប្រជាជន៖ 104,000 នាក់
ប្រទេសកោះមួយនេះបានប្តូរទិសដៅនាវាទេសចរណ៍ និងអនុវត្តការហាមឃាត់ការធ្វើដំណើរអន្តរជាតិ។
Pitcairn Islands
ចំនួនប្រជាជន៖ 50 នាក់
មានប្រជាជនទាំងអស់គឺជាអ្នកជំនាន់ក្រោយនៃអ្នកជិះសំពៅ HMS Bounty និងជនជាតិ Tahitian មួយក្តាប់តូចដែលបានចុះចតលើកោះក្នុងឆ្នាំ1789 នៅទីនេះគឺគ្មានករណី COVID-19 សូម្បីតែមួយ។
Palau
ចំនួនប្រជាជន៖ 17,900 នាក់
ជាប្រទេសដែលកើតពីក្រុមកោះជាង 300 កោះ ប្រទេសនេះបានផ្អាករាល់ការធ្វើដំណើរ និងបានបង្កើតការដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នាចំពោះពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញ។
Niue
ចំនួនប្រជាជន៖ 1,624នាក់
គ្មានសោះឡើយ មិនបាច់និយាយច្រើន។
Nauru
ចំនួនប្រជាជន៖ 12,700 នាក់
បើទោះជាមិនមានកូវីដក៏ដោយ ក៏ជាកោះមួយដែលការរស់នៅមានភាពលំបាកលំបិនដែរ។ នេះគីជាប្រទេសមួយដែលក្រីក្របំផុតនៅលើពិភពលោកដែលពិបាកក្នុងការរកលុយ រដ្ឋាភិបាលបានជួលដីរបស់ខ្លួនភាគច្រើនដល់អូស្រ្តាលីដើម្បីប្រើប្រាស់ជាជំរំឃុំឃាំងជនអន្តោប្រវេសន៍និងជនភៀសខ្លួនខុសច្បាប់។
Kiribati
ចំនួនប្រជាជន៖ 116,000 នាក់
មានក្រុមហ៊ុនអាកាសចរណ៍តិចតួចណាស់ដែលហោះហើរទៅកាន់ Kiribati ដូច្នេះវាងាយស្រួលសម្រាប់ប្រទេសនេះក្នុងការដាក់បំរាមលើការធ្វើដំណើរ។
Tokelau
ចំនួនប្រជាជន៖ 1,411 នាក់
មានទីតាំងស្ថិតនៅរវាងកោះហាវ៉ៃ និងនូវែលហ្សេឡង់ ប្រទេសដ៏តូចមួយនេះនៅតែមិនមានជំងឺកូវីដមកដល់ពេលនេះ។
Micronesia
ចំនួនប្រជាជន៖ 112,000 នាក់
ប្រទេសនេះគឺជាកម្រងកោះចំនួនជាង 600 កោះ រដ្ឋាភិបាលបានព្រមានជាដំបូងថា គ្មានអ្នកដំណើរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតាមយន្តហោះ ឬនាវាណាមួយក្រៅពីរបស់ Federated States of Micronesia នោះទេ លើកលែងតែបុគ្គលដែលបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលជាតិ ឬអ្នកដែលធ្វើការលើនាវាពាណិជ្ជកម្មតាមសមុទ្រ ដោយគោរពតាមវិធានការណ៍ការពារទុកជាមុន។
Turkmenistan
ចំនួនប្រជាជន៖ 5 លាននាក់
Turkmenistan គឺជាប្រទេសតែមួយគត់ដែលមិនមែនជាប្រទេសកោះនៅក្នុងចំណោមប្រទេសខាងលើនេះ ប្រទេសនេះជាប្រទេសអាស៊ីកណ្តាលដែលមិនមាននូវករណីឆ្លងណាមួយឡើយ។ គ្មានកូវីដសោះតែម្តង!៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]