ថៃ៖ ឃើញថាក្មេងជំទង់ថៃ ភាគច្រើនតែងប្រាថ្នាចង់ក្លាយខ្លួនជាតារាម្នាក់ ព្រោះតែហេតុផលជាច្រើន តែក្នុងនោះភាគច្រើនគេឃើញមានហេតុផល​ ២ធំៗ នោះគឺ អាចមានអ្នកគាំទ្រជាច្រើន ជាពិសេសមិនមែនតែក្នុងស្រុកទេ ប្រសិនបើពួកគេល្បីនោះពួកគេនឹងទទួលហ្វេនៗមកពីបណ្តាប្រទេសផ្សេងៗទៀត ហើយអ្វីដែលសំខាន់មួយទៀតនោះគឺអាចប្រាក់បានច្រើន តាមរយៈការសម្តែង ការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។

មនុស្សមិនតិចទេ ដែលមានចម្ងល់ទាក់ទងនឹង ការប្រឡូកក្នុងវិថីសិល្បៈនេះ ថាតើពួកគេធ្វើយ៉ាងណាទើបអាចឈានជើងក្នុងវិស័យនេះបាន។ ពួកគេតែងគិតថា នេះប្រហែលជាមកពីមានខ្សែបងប្អូន ឫឪពុកម្តាយជាអ្នកសិល្បៈហើយ។ តែប្រសិនបើអ្នកទាំងអស់គ្នាក្រឡេកមកមើលអត្ថបទខាងក្រោមនេះ អ្នកនឹងដឹងតើវិធីសាស្ត្រអ្វីខ្លះដែលយុវជនថៃភាគច្រើនត្រូវធ្វើឲ្យខ្លួនមានឱកាសច្រើន នឹងក្លាយខ្លួនជាតារាថៃល្បីឈ្មោះម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំចំណាយពេលយូរ តោះទៅមើលខាងក្រោមទាំងអស់គ្នា៖

.ការប្រកួតប្រជែង

យុវជនថៃភាគច្រើន ដែលមានក្តីស្រមៃចង់ក្លាយជាតារានោះ ពួកគេត្រូវតែចូលរួមក្នុងការប្រកូតផ្សេងៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ វាមានការប្រកួតប្រជែងច្រើនប្រភេទណាស់ក្នុងប្រទេសថៃ មិនថា ការប្រកួតចម្រៀង សម្រស់ ដើរម៉ូត ឫការប្រកួតតារានោះទេ។

the contest

.Influencers

ដូចនឹងប្រទេសកម្ពុជាដែរ ជាក់ស្តែងសព្វថ្ងៃយើងក៏បានឃើញច្បាស់ថា Influencers ជាច្រើនបានក្លាយជាតារាដែលមានប្រជាប្រិយភាពខ្លាំងដូចជា លោកហេងវិសាល កញ្ញាជា ស្រីនាជាដើម។ បើទោះបីពួកគេ មិនបានប្រឡូកក្នុងវិថីសិល្បៈតែ ពួកគេពិតជាល្បីខ្លាំង។

បើយើងក្រឡេកមកមើលតារាថៃវិញ Influencer នេះក៏ជាវិធីសាស្ត្រដែលយុវជនថៃភាគច្រើនបានសាកល្បង ព្រោះនេះអាចធ្វើឲ្យយើងមានឈ្មោះល្បីជាមុន ហើយមានអ្នកគាំទ្រច្រើនជាហេតុធ្វើឲ្យយើងឆាប់ល្បីក្នុងវិថីសិល្បៈ។

ជាក់ស្តែងណាស់គឺ តារាស្រីថៃ Toey Jarinporn ត្រូវបានដឹងថាមានឈ្មោះល្បីក្នុងបណ្តាញសង្គមមុនរូបនាង ប្រឡូកក្នុងវិថីសិល្បៈ។

Toey Jarinporn

.ការដើរផ្សារទំនើប

សម្រាប់យុវជនថៃ ដែលមានរូបរាងស្រស់ស្អាត ស្រស់សង្ហា ពួកគេតែងទៅផ្សារទំនើបណាដែលល្បីជាញឹកញាប់ ព្រោះពេលខ្លះ ពួកគេត្រូវបានបុគ្គលិកនៃភ្នាក់ងារតារាជាច្រើន នឹងប្រទះឃើញពួកគេ ខណៈពេលពួកគេបានដើរក្នុងផ្សារនោះ៕

James Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]