អាមេរិក៖ រដ្ឋបាលលោក Trump បានជូនដំណឹងដល់អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei រួមមានក្រុមហ៊ុនផលិតបន្ទះឈីប Intel ថាខ្លួនបានដកហូតអាជ្ញាប័ណ្ណលក់របស់ក្រុមហ៊ុនចិននេះ ហើយមានបំណងបដិសេធពាក្យសុំផ្សេងទៀតលើការផ្គត់ផ្គង់ផងដែរ។

សកម្មភាពនេះទំនងជាសកម្មភាពចុងក្រោយប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump ដែលជាវិធានការចុងក្រោយដើម្បីធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតនៅលើពិភពលោកចុះខ្សោយ ដែលក្រុមហ៊ុននេះគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជូនដំណឹងនេះបានកើតឡើងក្នុងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងពេញទំហឹង ដើម្បីប្រឆាំងនឹងប្រទេសចិននៅក្នុងថ្ងៃចុងក្រោយនៃរដ្ឋបាលរបស់លោក Trump ។

 Huawei

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Intel Corp មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗទេ ហើយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មក៏មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំការអត្ថាធិប្បាយដូចគ្នា។

ប្រភពអនាមិកជាច្រើនបាននិយាយថា មានការដកហូតអាជ្ញាប័ណ្ណច្រើនជាងមួយក្រុមហ៊ុន។ ប្រភពមួយក្នុងចំណោមនោះបាននិយាយថាអាជ្ញាប័ណ្ណចំនួន8ត្រូវបានដកហូតពីក្រុមហ៊ុនចំនួន4។

ក្រុមហ៊ុនណាដែលទទួលបានសេចក្តីជូនដំណឹងដកហូតនេះ មានរយៈពេល20ថ្ងៃដើម្បីឆ្លើយតប ហើយក្រសួងពាណិជ្ជកម្មមានរយៈពេល 45ថ្ងៃដើម្បីជម្រាបដល់ក្រុមហ៊ុនទាំងនោះអំពីការផ្លាស់ប្តូរណាមួយ ឬក៏ចាត់ទុកថាសេចក្តីសម្រចចុងក្រោយ។ បន្ទាប់មកក្រុមហ៊ុននឹងមានរយៈពេល45ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]