ស្រីៗយើងមួយចំនួន បានបាត់បង់ទំនុកចិត្តក្នុងការពាក់អាវវាលក្លៀកដៃតូចៗ ដោយងាកមកពាក់អាវជិតៗវិញដើម្បីបិទបាំងក្លៀកខ្មៅ និងគគ្រើមរបស់ខ្លួន ដែលមើលទៅមិនគួរឲ្យទាក់ទាញ។ ប៉ុន្តែ តើយើងចង់បិទបាំងបែបនេះដល់ពេលណាទៀត? ពិតណាស់យើងអាចធ្វើឲ្យក្លៀករបស់យើងប្រែទៅជាសវិញបាន ដោយការប្រើប្រាស់រូបមន្តធម្មជាតិងាយៗ និងមិនចាំបាច់ចំណាយថវិកាច្រើនផងដែរ។ យ៉ាងណាមិញ យើងគួរតែកាត់បន្ថយការប្រើប្រាស់ក្រែមជម្រុះរោម និងប្រដាប់លុញក្លៀកនៅពេលដែលយើងអនុវត្តរូបមន្តខាងក្រោមនេះ។
១. ត្រសក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រសក់មិនត្រឹមតែមានសារធាតុធ្វើឲ្យត្រជាក់ ក៏ដូចជាកាត់បន្ថយកម្ដៅរាងកាយប៉ុណ្ណោះទេ វាក៏ជាភ្នាក់ងារកម្ចាត់ស្បែកខ្មៅផងដែរ។ ចូរឈូស ឬកិនត្រសក់ឲ្យម៉ត់ រួចត្រងយកទឹករបស់វា។ បន្ទាប់មក យកសំឡីជ្រលក់នៅក្នុងទឹកត្រសក់ រួចយកមកជូតនៅបរិវេណក្លៀកដែលខ្មៅជារៀងរាល់ថ្ងៃ។ រូបមន្តដ៏ងាយស្រួលមួយនេះ អាចជួយធ្វើឲ្យក្លៀករបស់យើងប្រែជាសយ៉ាងឆាប់រហ័ស ព្រមទាំងបំបាត់ក្លិនក្លៀកថែមទៀតផង។
២. ដំឡូងបារាំង
ជាមួយគ្នានេះដែរ ដំឡូងបារាំងមានជាតិអាស៊ីដ និងជាភ្នាក់ងារជួយឲ្យស្បែកសភ្លឺថ្លាតាមបែបធម្មជាតិ។ ដូចនេះ ដើម្បីកម្ចាត់បញ្ហាក្លៀកខ្មៅ យើងអាចប្រើចំណីតដំឡូងបារាំងស្ដើងៗត្រដុសនៅត្រង់ក្លៀករបស់យើងឲ្យសព្វល្អ។ ម្យ៉ាងវិញទៀត យើងក៏អាចឈូស ឬកិនវាដើម្បីច្រោះយកទឹកមកលាបនៅលើក្លៀកដោយប្រើសំឡីបានផងដែរ។ ចូរទុកចោលរយៈពេល១៥នាទី រួចលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ណៗជាការស្រេច។
៣. ប្រេងដូង
ប្រេងដូងក៏ជាជម្រើសមួយដ៏ល្អបំផុត ក្នុងការធ្វើឲ្យក្លៀកដែលខ្មៅ ត្រលប់ទៅជាសវិញបានផងដែរ។ ចូរធ្វើការម៉ាស្សាប្រេងដូងនៅលើក្លៀក បន្ទាប់មកទុកចោលរយៈពេល១៥នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ណៗ។ ការម៉ាស្សាប្រេងដូងនៅលើក្លៀកជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យស្បែកដែលនៅត្រង់បរិវេណក្លៀកប្រែទៅជាសវិញយ៉ាងពូកែស័ក្ដិសិទ្ធិ។
៤. ម្សៅBaking Soda
ចំពោះស្រីៗដែលចង់បានក្លៀកសស្អាត គប្បីធ្វើការជម្រុះកោសិកាចាស់ៗជារៀងរាល់ថ្ងៃ ហើយម្សៅBaking Soda គឺជាភ្នាក់ងារជម្រុះកោសិកាចាស់ៗដ៏ល្អបំផុតសម្រាប់ស្បែកដែលខ្មៅ។ ចូរលាយម្សៅBaking Soda ជាមួយនឹងទឹកដើម្បីបង្កើតជាល្បាយ។ បន្ទាប់មក ចូរលាបល្បាយនោះនៅលើក្លៀកឲ្យសព្វល្អ រួចលាងជម្រះចេញ ព្រមទាំងជូតឲ្យស្ងួត។ ស្រីៗយើងអាចអនុវត្តរូបមន្តនេះ ពីរដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
៥. ក្រូចឆ្មារ
បន្ថែមពីនេះ ស្រីៗយើងមួយចំនួន ប្រហែលជាបានដឹងហើយថា ក្រូចឆ្មារគឺជាភ្នាក់ងារដែលធ្វើឲ្យក្លៀករបស់យើងប្រែទៅជាសឡើងវិញដ៏ពូកែអស្ចារ្យ។ យើងគ្រាន់តែកាត់ក្រូចឆ្មារមួយចំណិត រួចត្រដុសវានៅលើក្លៀកប្រហែលពីរទៅបីនាទី បន្ទាប់មកទុកចោលរយៈពេល១៥នាទី ទើបលាងជម្រះចេញ។ ស្រីៗយើងអាចសាកល្បងរូបមន្តងាយៗនេះពីរដងក្នុងមួយសប្ដាហ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]