ហ្សាការតា៖ ភ្នាក់ងារជួយសង្គ្រោះ (Basarnas) បានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា យ៉ាងហោចណាស់មានមនុស្ស៧៨នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីមួយបានវាយប្រហារខេត្ត Sulawesi ខាងលិចនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ ទី១៥ កន្លងទៅ។
ក្នុងនោះ យោងតាមរបាយការណ៍បានបង្ហាញថា មានមនុស្សជាង៧៤០នាក់បានរងរបួស និង២៧,៨០០នាក់បានចាកចេញពីទីលំនៅរបស់ពួកគេទៅរកកន្លែងដែលមានសុវត្ថិភាព បន្ទាប់ពីការរញ្ជួយដីកម្រិត៦.២រ៉ិចទ័របានប៉ះទង្គិចមកលើតំបន់របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះដែរ ក្រុមប៉ូលិសនិងយោធាបានដាក់ពង្រាយអ្នកជួយសង្គ្រោះជាច្រើននាក់ឱ្យចុះទៅកន្លែងកើតហេតុ ដើម្បីជួយមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។
គួរជម្រាបដែរថា ប្រធានទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ីបានប្រាប់មកថា ការរញ្ជួយដីអាចនឹងកើតឡើងម្តងទៀត ដែលម្តងនេះវាអាចបង្កឱ្យមានរលកយក្សស៊ូណាមិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]