ហុងកុង៖ លោក ឡៃ ជីវ៉ៃ (Lai Chi-wai) បានក្លាយជាមនុស្សដំបូងគេនៅហុងកុង ដែលបានឡើងអាគារខ្ពស់កប់ពពកកម្ពស់២៥០ម៉ែត្រ ខណៈស្ថិតក្នុងរទេះអ្នកពិការ ដោយលោកបានចំណាយរយៈពេលជាង១០ម៉ោង កាលពីថ្ងៃសៅរ៍ ដើម្បីរៃអង្គាសប្រាក់សម្រាប់អ្នកជំងឺឆ្អឹងខ្នង។
ទោះបីជាអតីតជើងឯកឡើងភ្នំអាយុ៣៧ឆ្នាំរូបនេះ មិនអាចឡើងដល់ចំណុចគោលដៅរបស់អាគារ Nina Tower ដែលមានកម្ពស់៣០០ម៉ែត្រ ដោយសារបញ្ហាសុវត្ថិភាពក៏ពិតមែន លោកបានបង្ហាញឱ្យអ្នកគ្រប់គ្នាឃើញថា លោកពិតជាអាចធ្វើបានទោះខ្លួនស្ថិតក្នុងរទេះអ្នកពិការក៏ដោយ ដោយលោកបានប្រើខ្សែពួរចងភ្ជាប់ទៅនឹងរទេះរុញដើម្បីជាជំនួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះលោកបានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំពិតជាភ័យខ្លាចណាស់ រាល់លើកខ្ញុំធ្លាប់តែឡើងភ្នំដែលខ្ញុំអាចតោងថ្ម ឬប្រហោងបាន តែពេលនេះគឺពឹងផ្អែកទាំងស្រុងទៅលើខ្សែពួរ បើវាដាច់ខ្ញុំមិនហ៊ានស្រមៃនោះទេ។» ហើយព្រឹត្តិការណ៍នេះបានរៃអង្គាសចំនួនទឹកប្រាក់សរុបដល់ទៅ ៦៧០,៦៣៩ដុល្លារឯនោះ។
លោកក៏បានបន្តទៀតថា៖
គួរបញ្ជាក់ថា លោក ឡៃ ជីវ៉ៃ បានធ្លាក់ខ្លួនពិការដោយសារតែលោកជួបគ្រោះថ្នាក់ចរាចរណ៍កាលពី១០ឆ្នាំមុន ធ្វើឱ្យលោកខ្វិនមួយកំណាត់ក្រោម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]