ថៃ ៖ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា តារាសម្តែងប្រុស Por Tridsadee បានទទួលមរណភាពតាំងពីឆ្នាំ ២០១៦ តាំងពីកូនស្រីលោកនៅតូចនៅឡើយ។ គួរបន្ថែមថា លោកទទួលមរណភាពបណ្តាលមកពីជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ដែលលោកផ្ទុកជម្ងឺនេះ ដោយសារតែដំណើរកម្សាន្តគ្រួសារទៅកាន់ ចម្ការផ្ទាល់ខ្លួនរបស់លោក។ ក្រោយឮដំណឹងក្រៀមក្រំពីការបាត់បង់ជិវីតរបស់លោក អ្នកគាំទ្រ ពិតជាភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំង។
បើយើងក្រឡេកមកមើលពីឆ្នាំនេះ ថ្ងៃនេះដែរ ជាខួបមរណភាពរបស់លោក Por លើកទី៥ហើយ។ តែឆ្នាំនេះ មានអ្វីដែលប្លែកខុសពីឆ្នាំមុនៗ នេះដោយសារ កូនស្រីតែមួយបានធ្វើរឿងដែលរំជួលចិត្តបំផុតសម្រាប់លោកប៉ា បើទោះបីលោកបានទៅឆ្ងាយបន្សល់ទុកត្រឹមរូបថតក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា ពេលវេលាកន្លងផុតទៅយ៉ាងលឿន ឆ្នាំនេះ Mali មានអាយុ ៧ឆ្នាំហើយ ។ រូបនាងពិតជាធំដឹងក្តីដោយមានរូបរាងមុខមាត់ស្រស់ស្អាត ជាមួយនឹងសមត្ថភាពសិល្បៈមិនធម្មតា។ ដោយ រូបនាងបានបញ្ចេញបទចម្រៀង ជាមួយនឹងក្បាច់រាំផ្ទាល់ខ្លួនថែមទៀត។ ទោះលោកប៉ាគេងយ៉ាងយូរយ៉ាងណា តែ Mali មិនដែលភ្លេចលោកជាប៉ាឡើយ។ នាងបានដាក់កាដូមួយនៅមុខរូបថតលោកជាមួយនឹងឃ្លាមួយថា ៖
ទោះបីជាលោក បានសម្រាកយ៉ាងស្ងប់សុខក៏ដោយ តែអ្នកគាំទ្រគិតថា លោកពិតជាមានភាពរំភើបខ្លាំងណាស់ ពេលបានឃើញកូនស្រីតែម្នាក់ របស់ខ្លួនធ្វើបែបនេះ៕
ចង់ដឹងបន្ថែម តោះទៅរូបភាពទាំងអស់ដែលនៅខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]