បរទេស៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-19 Moderna បានព្រមានកាលពីថ្ងៃពុធថា មេរោគរាតត្បាតដែលបាននាំឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំង និងធ្វើឱ្យមន្ទីរពេទ្យស្ទើរតែរកបន្ទប់ដាក់អ្នកជំងឺគ្មាននេះ នឹងស្ថិតនៅជារៀងរហូត។
មន្រ្តីសុខាភិបាលសាធារណៈនិងអ្នកជំនាញជំងឺឆ្លងបាននិយាយថា មានលទ្ធភាពខ្ពស់ដែលកូវីដ-19នឹងក្លាយជាជំងឺឆ្លងធម្មតា (endemic disease) មានន័យថាវានឹងបន្តមានវត្តមាននៅក្នុងសហគមន៍គ្រប់ពេលវេលា តែមានកម្រិតទាបជាងពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Stephane Bancel នាយកប្រតិបត្តិរបស់ Moderna បានយល់ស្របកាលពីថ្ងៃពុធថាកូវីដ-19 នឹងក្លាយជាជំងឺឆ្លងធម្មតាដោយនិយាយថា៖ «វីរុស SARS-CoV-2 នឹងមិនទៅណាទេ។»
លោកបាននិយាយនៅក្នុងសន្និសីទពិភាក្សាមួយនៅឯសន្និសីទថែរក្សាសុខភាព JPMorgan ថា៖ «យើងនឹងរស់នៅជាមួយវីរុសនេះហើយ នឹងរស់នៅជាមួយវាជារៀងរហូត។» លោកបន្តថាមន្ត្រីសុខាភិបាលនឹងត្រូវតាមដានមើលវ៉ារ្យ៉ង់ថ្មីជាបន្តបន្ទាប់ ដូច្នេះអ្នកវិទ្យាសាស្ត្រអាចផលិតវ៉ាក់សាំងដើម្បីប្រឆាំងនឹងមេរោគទាំងនោះ។
ក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំង Pfizer បាននិយាយថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍជាមួយ BioNTech ហាក់ដូចជាមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីចេញពីអង់គ្លេស និងមួយទៀតនៅអាហ្វ្រិកខាងត្បូង។
វ៉ាក់សាំងរបស់ Moderna ត្រូវបានអនុញ្ញាតិដោយរដ្ឋបាលចំណីអាហារនិងឪសថ សម្រាប់ប្រើប្រាស់ជាមួយពលរដ្ឋអាមេរិកដែលមានអាយុ18ឆ្នាំឡើងទៅ។ ការសិក្សាបន្ថែមនៅតែត្រូវការជាចាំបាច់លើកុមារ ដែលប្រព័ន្ធភាពស៊ាំអាចឆ្លើយតបខុសគ្នាទៅនឹងវ៉ាក់សាំងជាងមនុស្សពេញវ័យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]