ម៉ាឡេស៊ី ៖ កាលពីថ្ងៃអាទិត្យ កន្លងថ្មីៗនេះ ការប្រកួតសម្រស់ និងចំណេះដឹង នៅក្នុងកម្មវិធី Miss Tourism International ២០២០ ដែលបានប្រពឹត្តិទៅតាមប្រព័ន្ធ អនឡាញ ផ្យាយផ្ទាល់ពីប្រទេសម៉ាឡេស៊ី បានស្វែងរកឃើញម្ចាស់មកុដហើយ ដោយចំណាត់ថ្នាក់លេខ១ បានទៅលើ នាង Maria Carolina Balicki Vinharski ដែលជាបវរកញ្ញាតំណាងមកពីប្រទេសប្រេស៊ីល ។
យ៉ាងណាមិញ ចំពោះបេក្ខភាពមកពីប្រទេសកម្ពុជា គឺកញ្ញា ឈុន រក្សា ក៏បានចូលទៅដល់Top ១០ នៃការប្រកួតកម្មវិធីកញ្ញាឯកទេសចរណ៍អន្តរជាតិ ប៉ុន្តែគួរឲ្យសោកស្តាយ កញ្ញា មិនអាចគ្រងនៅមកុដ បវរកញ្ញាទេសចរណ៍អន្តរជាតិបានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលកញ្ញាបានបង្ហាញទៅកាន់ឆាកអន្តរជាតិនោះគឺថា នាងបានគ្រងឈុតតំណាងជាតិឲ្យកម្ពុជាយ៉ាងស្រស់ស្អាត ប្រកបដោយថាមពល សាកសមជានារីខ្មែរ ហើយថែមទាំងបានទទួលការស្ងើចសរសើរពីសំណាក់អន្តរជាតិ និងជាពិសេសពីសំណាក់ហ្វេនៗទាំងនៅក្នុង និងក្រៅប្រទេសតែម្តង៕
ចង់ដឹងអំពីដំណើរការនៃការប្រកួតក៏ដូចជា ពីការបង្ហាញសមត្ថភាពរបស់កញ្ញា ឈុន រក្សា យ៉ាងណានោះ ខាងក្រោមនេះជារូបភាព និងវីដេអូនៃការប្រកួត សូមចូលរួមទស្សនាទាំងអស់គ្នា:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]