រាជធានីភ្នំពេញ៖ សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀត បានចូលរួមជាមួយលោក អួន បឋម ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ ម៉ឺនដុល្លារ បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២.៤០៨ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងអំពីមូលហេតុដែលគាត់ផ្តើមយុទ្ធនាការ «រត់ជាមួយសាយ» នេះឡើង លោក សាយ បាននិយាយថា៖
លោកបានបន្តទៀតថា៖
លោក សាយ ក៏ទទួលបានការតែងតាំងជាច្រើនពីពលរដ្ឋកម្ពុជា ដើម្បីក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart ផងដែរ ដែលជាផ្នែកមួយផ្សេងទៀតនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដើម្បីជ្រើសរើសពលរដ្ឋកម្ពុជាដែលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេទោះបីជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បានមានប្រសានស៍ថា៖
នៅពេលចុះបញ្ចប់នៃការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart ក៏បានប្រកាសឲ្យដឹងថាក្រុមហ៊ុននឹងពង្រីកការគាំទ្រដល់សេវាថែទាំសុខភាពកុមារឥតគិតថ្លៃ តាមរយៈការរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ និងបរិច្ចាគថវិការបស់ក្រុមហ៊ុនឲ្យគ្រប់ចំនួន ១០ម៉ឺនដុល្លារ។ ការប្រគុំតន្រ្តី Smile Charity Concert នឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នឹងមានការសម្ដែងពីតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។
ថវិកាទាំងអស់នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យកុមារឈានមុខគេខាងផ្នែកផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។
លោក Feiruz បានបន្ថែមទៀតថា៖
លោក ប្រុសឡា តារាម្នាក់ក្នុងចំណោមតារាល្បីៗដ៏ទៃទៀត ដែលបានចូលរួមក្នុងព្រឹតិ្តការណ៍រត់នេះ បាននិយាយថា៖
នាពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានផ្ដើមយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរកប្រជាពលរដ្ឋកម្ពុជាដែលបានធ្វើការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសហគមន៍របស់ពួកគាត់។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]