ចិន៖ នៅលើបណ្តាញសង្គមយក្ស Weibo ក្នុងប្រទេសចិន កំពុងបង្កភាពចម្រូសចម្រាស នៃរូបភាពប៉ុន្មានសន្លឹក របស់ តារាចម្រៀងតៃវ៉ាន់ លោក Jay Chou បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត លើកមកនិយាយគ្រប់ៗគ្នា។

ក្នុងនោះផងដែរ សម្រាប់ការបង្ហាញវត្តមាន ក្នុងការសម្ភោធរឿងភាគថ្មី របស់តារាចម្រៀងរូបលោកនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនមិនស្ទើរ ជាមួយរូបរាងក្នុងឆ្នាំនេះ ហាក់បីដូចជាឡើងទម្ងន់ខ្លាំង ខុសគ្នាទាំងស្រុងពីរូបរាងកាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ធ្លាប់តែជាមនុស្សមានសាច់ដុំកង់ៗ តែប្រែជាមុខប៉ោង មាឌធំ បានធ្វើឲ្យតារាប្រុសរូបនេះ កាន់តែមើលលែងចង់ស្គាល់ ជាពិសេសនោះវ័យកាន់តែជ្រេទៀតនោះ បានធ្វើឲ្យរូបលោក កាន់បាក់ឆោមថែមមួយកម្រិតទៀត។

យ៉ាងណាមិញ រូបភាពទាំងនេះ បានបង្កការបង្កភ្ញាក់ផ្អើលជាខ្លាំង ទៅដល់អ្នកគាំទ្ររបស់ តារាប្រុសវ័យ ៤២ ឆ្នាំរូបនេះ​ព្រោះគេមិននឹក ដល់ថ្នាក់រូបលោក បណ្តោយរូបរាងដ៏សែងសង្ហា បែរទៅជាបែបនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Jay Chou កាលពីមុន
Jay Chou បច្ចុប្បន្ន 
Jay Chou បច្ចុប្បន្ន 
Jay Chou បច្ចុប្បន្ន 
Jay Chou បច្ចុប្បន្ន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]