ភ្នំពេញ៖ ធនាគារ ABA ជាធនាគារកម្ពុជានាំមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា ប្រកាសថា ខ្លួនបានទទួលពានរង្វាន់ “ធនាគារឌីជីថលដ៏ឆ្នើមនៅកម្ពុជាឆ្នាំ 2020” ពីទស្សនាវដ្តី Asiamoney ជាទស្សនាវដ្តីថ្នាក់តំបន់របស់ Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ។ ពានរង្វាន់ពីទស្សនាវដ្តី Asiamoney បង្ហាញពីឧត្តមភាពប្រព័ន្ធឌីជីថលរបស់ធនាគារ ABA រយៈពេលពីរឆ្នាំជាប់គ្នា។
អំឡុងពេលវាយតម្លៃ គណៈវិនិច្ឆ័យបានវិភាគផលបត្រផលិតផលរបស់ធនាគាររួមមាន សេវាកម្មនានាដែលបានដាក់ឲ្យប្រើប្រាស់អំឡុងពេលធ្វើរបាយការណ៍។ អ្នកជំនាញរបស់ទស្សនាវដ្តី Asiamoney កោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមប្លែកពីគេ ដែលបានជួយឲ្យធនាគារឈ្នះនូវពានរង្វាន់ធនាគារឌីជីថលឆ្នើមដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
- កម្ចីភ្លាមៗនៅក្នុងកម្មវិធី
ABA Mobile ដែលជួយឲ្យអតិថិជន ABA ដោះស្រាយការលំបាកផ្នែកសាច់ប្រាក់បណ្តោះអាសន្នរបស់ពួកគេដោយមិនបាច់បិទបញ្ញើកាលកំណត់
និងធ្វើឲ្យបាត់បង់ការប្រាក់ដែលទទួលបាន។
- សេវាផ្ទេរប្រាក់
Visa Direct ដែលអនុញ្ញាតឲ្យម្ចាស់កាត
ABA Visa អាចផ្ញើប្រាក់បានភ្លាមៗពីកម្មវិធី ABA Mobile ទៅកាន់កាត Visa ណាមួយដែលបើកដោយធនាគារនានានៅកម្ពុជា
និងប្រទេសចំនួន 8 ទៀតនៅក្នុងតំបន់។
- ការពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់អនឡាញ
PayWay និងការទទួលយកការទូទាត់តាមកូដ QR។
- ការពង្រីកសេវាស្វ័យធនាគារ
ការដាក់ម៉ាស៊ីនដកដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ
និងការដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារ ABA 24/7 ដែលអនុញ្ញាតឲ្យធ្វើការដក និងដាក់ប្រាក់
និងដាក់មូលប្បទានបត្របានគ្រប់ពេលវេលា ដោយភាពងាយស្រួល។
នៅក្នុងរបាយការណ៍អំពីពានរង្វាន់របស់ខ្លួន ទស្សនាវដ្តី Asiamoney បានកត់សម្គាល់ថា ប្រព័ន្ធសេវាធនាគារឌីជីថលរបស់ធនាគារ ABA បានជួយឲ្យធនាគារក្នុងការទទួលបានអតិថិជន យល់ពីអតិថិជន និងបម្រើអតិថិជនរបស់ខ្លួន។ កម្មវិធី ABA Mobile ជាកម្មវិធីដ៏លេចធ្លោរបស់ធនាគារ ក្នុងឆ្នាំ 2020 មានប្រតិបត្តិការជាង 100 លានដង ដែលមានទឹកប្រាក់សរុបជាង 59 ប៊ីលានដុល្លារ។
អ្នកជំនាញរបស់ទស្សនាវដ្តី Asiamoney មានប្រសាសន៍ថា៖
លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍នាឱកាសនេះថា៖
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី 31 ធ្នូ 2020 ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន 6.1 ប៊ីលានដុល្លារ និងមានអតិថិជនសរុបជាង 1.3 លាននាក់ នៅទូទាំងប្រទេសកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]