ភ្នំពេញ៖ កាលពីថ្មីៗនេះ បទចម្រៀងរបស់ វីតា ដែលមានចំណងជើង«មុនអូនមានប្តីបងនៅឯណា» ត្រូវបានបង្ហោះចូលបណ្តាញសង្គមរួចមក ឃើញថាមានការគាំទ្រច្រើនពីសំណាក់បងប្អូនអ្នកគាំទ្រ ប៉ុន្តែក៏មានការរិះគន់ខ្លះចំពោះអត្ថន័យក្នុងបទមួយនេះ ដែលធ្វើឲ្យកញ្ញាចេញមកស្រាយអំពីការយល់ច្រឡំមួយចំនួនផងដែរ។

ដោយឡែក បើយោងវីដេអូកិច្ចសម្ភាសរបស់លោក អុឹម ជីវ៉ាជាមួយនឹង កញ្ញាវីតា បានបកស្រាយអំពីរឿងរ៉ាវដែលបងប្អូនមួយចំនួនបានគិតថា បទចម្រៀងដែលកញ្ញាបានបកស្រាយនេះ មានការជះឥទ្ធិពលទៅក្នុងសង្គមឬ ក៏ធ្វើឲ្យប៉ះពាល់អារម្មណ៍បងប្អូនជាដើម ប៉ុន្តែកញ្ញាក៏បានសូមអភ័យទោសទៅកាន់មហាជនផងដែរ ប្រសិនជាមានចំណុចខ្វះខាតដោយសារតែបទនេះ គឺគ្រាន់តែធ្វើការ Cover តែប៉ុណ្ណោះ ដែលម្ចាស់សំនៀងដើមគឺនាយ ចឺម ចំណែកអត្ថន័យវិញគឺគ្រាន់តែជាឧទាហរណ៍មួយដែល អ្នកនិពន្ធបានលើកឡើង ដើម្បីបម្រើអារម្មណ៍បងប្អូនដែលនិយមសណ្តាប់នូវបទចម្រៀងតន្រ្តីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងការបញ្ចេញមតិឃើញថា មានសម្លេងគាំទ្រយ៉ាងពីសំណាក់មហាជនជាច្រើនរូបផងដែរ ក្រោយពី វីតា បានបកស្រាយយ៉ាងច្បាស់់លាស់និង លម្អិតយ៉ាងដូច្នេះនោះ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

វីតា
វីតា
វីតា
វីតា
ឈុតមួយក្នុងបទ «មុនអូនមានប្តីបងនៅឯណា»
ឈុតមួយក្នុងបទ «មុនអូនមានប្តីបងនៅឯណា»
វីដេអូចម្រៀង «មុនអូនមានប្តីបងនៅឯណា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]