រដ្ឋកាលីហ្វ័រញ៉ា៖ មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ខណៈដែលចំនួនសរុបនៃអ្នកឆ្លងកូវីដនៅរដ្ឋកាលីហ្វ័រញ៉ាមានជិត3លាននាក់ ស្រាប់តែមានវីរុសកូវីដវ៉ារ្យ៉ង់ប្រភេទថ្មី ដែលខុសពីវ៉ារ្យ៉ង់ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេសនោះទៀត កំពុងលេចឡើងនៅទូទាំងរដ្ឋ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញវ៉ារ្យ៉ង់ប្រភេទថ្មីនេះនៅក្នុងតំបន់ជាច្រើន ហើយបានសន្និដ្ឋានថាវ៉ារ្យង់ L452R ថ្មីនេះទាក់ទងទៅនឹងការផ្ទុះដ៏ធំនៅក្នុងតំបន់ Santa Clara។ ក្រសួងសុខាភិបាលសាធារណៈរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា គេមិនទាន់ច្បាស់ទេថាតើវ៉ារ្យ៉ង់នេះឆ្លងខ្លាំងឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្រ្តីមន្ទីរពិសោធន៍បាននិយាយថា មន្ទីរពិសោធន៍ Santa Clara County បានសិក្សាពីការផ្លាស់ប្តូរនៃហ្សែនរបស់វីរុស ហើយរកឃើញវ៉ារ្យ៉ង់ថ្មីនេះពីកន្លែងធ្វើតេស្តសហគមន៍ និងពីកន្លែងដែលមានការផ្ទុះខ្លាំងដែលចំនួនមនុស្សយ៉ាងច្រើនបានឆ្លងវីរុសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ វេជ្ជបណ្ឌិត Sara Cody មន្រ្តីសុខាភិបាលខោនធីសានក្លារ៉ា និងជាប្រធានមន្ទីរសុខាភិបាលសាធារណៈបាននិយាយថា៖ «វីរុសនេះបន្តផ្លាស់ប្តូរ និងសម្របខ្លួន ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន។»
វ៉ារ្យ៉ង់ថ្មីនេះត្រូវបានគេរកឃើញនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ានៅតំបន់ Los Angeles, Orange, Riverside, San Francisco, San Bernardino, San Diego, Humboldt, Lake, Mono, Monterey និង San Luis Obispo ។
ក្រុមអ្នកស្រាវជ្រាវកំពុងតែសិក្សាអំពីវ៉ារ្យ៉ង់ថ្មីនេះ ហើយកំពុងធ្វើការដើម្បីកំណត់ថាតើវីរុសនេះងាយឆ្លង ឬប៉ះពាល់ដល់ដំណើរការរបស់វ៉ាក់សាំង។
វ៉ារ្យ៉ង់នេះគឺមិនដូចគ្នានឹងវ៉ារ្យ៉ង់ B117 ដែលត្រូវបានគេរកឃើញជាលើកដំបូងកាលពីខែមុននៅចក្រភពអង់គ្លេសនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]