ឈីកាហ្គោ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន NewYork Post បានឱ្យដឹងថា បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីចាប់បានថាបានលួចសំងំរស់នៅក្នុងអាកាសយានដ្ឋាន ឈីកាហ្គោ អស់រយៈពេល ៣ ខែ ដោយសារតែខ្លាចឆ្លងជំងឺកូវីដ១៩។
រដ្ឋអាជ្ញាឈីកាហ្គោបានរាយការណ៍ថា លោក Aditya Singh បានសំងំលាក់ខ្លួននៅក្នុងអាកាសយានដ្ឋាន ឈីកាហ្គោ O’Hare ចាប់តាំងតែពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ មកម្ល៉េះ បន្ទាប់ពីខ្លួនបានធ្វើដំណើរតាមជើងយន្តហោះចុងក្រោយមកពីរដ្ឋ Los Angeles។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅរសៀលថ្ងៃសៅរ៍សប្តាហ៍មុន លោកត្រូវបានបុគ្គលិកក្រុមហ៊ុនជើងហោះហើរអាមេរិកចំនួន ២ នាក់ សួរនាំ និងសុំមើលអត្តសញ្ញាណរបស់លោក ស្រាប់តែប្រទះឃើញកាតបុគ្គលិកគ្រប់គ្រងប្រតិបត្តិការម្នាក់ដែលបានបាត់កាលពីពេលកន្លងទៅ ត្រូវលោក Sigh យកមកបន្លំពាក់នឹងក។ ឃើញដូច្នេះបុគ្គលិកក៏បានហៅទូរស័ព្ទរាយការណ៍ទៅប៉ូលិសឱ្យមកចាប់ខ្លួនលោកតែម្តង ក្រោមបទល្មើសព្រហ្មទណ្ឌលួចចូលក្នុងតំបន់ហាមឃាត់នៅអាកាសយានដ្ឋានដោយខុសច្បាប់ រួមទាំងបទចោរកម្មផងដែរ។
យ៉ាងណាមិញ ប្រភពដដែលបានគូសបញ្ជាក់ឱ្យដឹងថា លោក Singh បានលួចជ្រកក្នុងអាកាសយានដ្ឋាននេះដោយសារតែលោកខ្លាចឆ្លងជំងឺកូវីដ១៩ ពេក ហើយលោកគិតថាមានតែនៅក្នុងអាកាសយានដ្ឋានទេ ទើបមានសុវត្ថិភាព។ ក្នុងនោះ លោកអាចរស់បានមកដល់ពេលនេះ ក៏ដោយសារអ្នកដំណើរតែងផ្តល់អាហារឱ្យលោកជាប្រចាំ។
ដោយឡែក អាជ្ញាធរបានធ្វើការស្រាវជ្រាវពីប្រវត្តិលោក Singh ហើយបានរកឃើញថាលោកមិនដែលមានប្រវត្តិប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយពីមុនទេ។ ហើយបច្ចុប្បន្នលោកគឺជានិស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកបដិសណ្ឋារកិច្ច និងកំពុងគ្មានការងារធ្វើ។ ត្បិតថាការលួចរស់នៅដោយខុសច្បាប់នេះមិនបានជះអំពើហិង្សា ឬបញ្ហាធ្ងន់ធ្ងរដល់អាកាសយានដ្ឋានក៏ពិតមែន លោក Sigh ត្រូវបានតុលាការសម្រេចផាកពិន័យជាទឹកប្រាក់អស់ចំនួន ១០០០ ដុល្លារអាមេរិក និងហាមឃាត់មិនឱ្យមកជាន់អាកាសយានដ្ឋាន ឈីកាហ្គោ O’Hare ទៀតឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]