កម្សាន្ត៖ តារាចម្រៀង និង តារាសម្តែងស្រីដ៏មានប្រជាប្រិយប្រចាំប្រទេសកម្ពុជា កញ្ញា រចនា រ៉ាវ៉ាឌី ជាតារាសម្តែងពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យ បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតផងនោះ​បានធ្វើឱ្យកេរ្តិ៍ឈ្មោះ នាងកាន់តែលេចធ្លោ និង រីកដូចផ្កាត្រូវទឹកសន្សើមអញ្ចឹង។

រំលឹកដល់ប្រវត្តិ តារារូបនេះបានឈានជើងចូលវិថីសិល្បៈចាប់តាំងពីឆ្នាំ ២០១៦​ មកម្លេះ ដោយដំបូងជាតារាបង្ហាញម៉ូត ក្នុងក្រុម Pop Model។ បន្តបន្ទាប់មកទៀត នាងបានរីកលូតលាស់វិវត្តខ្លួនយ៉ាងឆាប់ គួរជាទីកត់សម្គាល់។ អ្វីដែលពិសេសនោះ តារារូបនេះ ត្រូវបានអ្នកគាំទ្រទួលស្គាល់ និង លាន់មាត់សរសើរគ្រប់ៗគ្នាថា មានទេពកោសល្យពីកំណើត គួបផ្សំជាមួយសម្ផស្សស្អាតសោភា ផងនោះ បានធ្វើឱ្យកញ្ញាល្បីកាន់តែខ្លាំងតែម្តងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់បច្ចុប្បន្ននេះ តារាដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានមហាជនសង្កេតឃើញថា កញ្ញាមានភាពសកម្មមែនទែនក្នុងវិថីសិល្បៈ។ ចំណុចដែលឱ្យគួរឱ្យកត់សម្គាល់នោះ មានវត្តមាននៅក្នុងខ្សែភាពយន្តជាច្រើន ទាំងតួកាច និង ស្លូតបូតជាដើម។ 

សមិទ្ធផល និង ស្នាដៃ ដែលតារារាងខ្ពស់ស្រឡះរូបនេះ បានកសាងមកនោះ មានដូចជាខ្សែភាពយន្ត៖ មិត្តឫស្យា ភ្លើងស្នេហ៍ភ្លើងឫស្យា រនាតឯក ជញ្ជីងជីវិត ម្ចាស់ចម្ការ  ផ្កាព្រៃស្រទាប់មាស និង រឿងជាច្រើនផ្សេងទៀត និង ថ្មីៗនេះទៀតសោត កញ្ញាក៏បានចូលខ្លួនបង្ហាញវត្តមានក្នុងភាពយន្តអប់រំរបស់ផលិតកម្ម Sastra Film ដែលមានចំណងជើងថា រត់តាមគ្នា។ ជាក់ស្តែងស្រាប់ បច្ចុប្បន្ននេះ តារាស្រីរូបនេះ ក៏មានវត្តមានក្នុងរឿងរបស់ Sastra Film ផងដែរ ដែលមានចំណងជើងថា អ្នកឈ្នះ។

គួរបញ្ជាក់ផងដែរ រ៉ាវាឌី ពោរពេញដោយសមត្ថភាព សមប្រកបជាមួយការតុបតែងលេងខ្លួនមួយឈុតណាក៏ពេញភ្នែកទស្សនិកជន  និង ការស្លៀកពាក់បែបទាន់សម័យ និង ស៊ីវីល័យសមសួនទៀត បន្ថែមជាមួយសម្រស់ស្រស់ស្អាត មុខមានមន្តស្នេហ៍ទៀតនោះ កញ្ញាត្រូវបានមហាជនសង្កេតឃើញថា ជាតារាសម្តែងមួយរូបដែល​កំពុងរះខ្ពស់ត្រដែត បើធៀបជាមួយតារាសម្តែងផ្សេងទៀតនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវ៉ាឌី 
កញ្ញា រចនា រ៉ាវាឌី​
កញ្ញា រចនា រ៉ាវាឌី​
កញ្ញា រចនា រ៉ាវាឌី​
កញ្ញា រចនា រ៉ាវាឌី​
កញ្ញា រចនា រ៉ាវាឌី​
កញ្ញា រចនា រ៉ាវាឌី​
កញ្ញា រចនា រ៉ាវាឌី​
កញ្ញា រចនា រ៉ាវាឌី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]