ម៉ូស្គូ៖ ក្រុមប៉ូលិសរុស្ស៊ីបានឃាត់ខ្លួនមេបក្សប្រឆាំងរស្ស៊ីលោក Alexei Navalny ភ្លាមៗ នៅពេលគាត់មកដល់ព្រលានយន្តហោះទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ ទី១៧ កន្លងទៅ បន្ទាប់ពីគាត់ធ្វើដំណើរចេញពីប្រទេសអាល្លឺម៉ង់ទៅប្រទេសរុស្ស៊ីជាលើកទីដំបូង ចាប់តាំងពីលោកត្រូវគេបំពុល ហើយសម្រាកព្យាបាលនៅក្នុងប្រទេសអាល្លឺម៉ង់មក។
លោក Alexei Navalny អាយុ៤៤ឆ្នាំ ត្រូវបានឃុំខ្លួនភ្លាម បន្ទាប់ពីលោកបង្ហាញលិខិតឆ្លងដែនរបស់លោកទៅ អ្នកយាមច្រកព្រំដែន មុននឹងលោកចូលប្រទេសរុស្ស៊ីជាផ្លូវការ។ ក្នុងនោះ ក្រុមប៉ូលិសរុស្ស៊ីធ្លាប់អះអាងហើយថា នឹងចាប់ខ្លួនលោក Navalny នៅពេលលោកត្រឡប់ចូលប្រទេសវិញ ដោយចោទលោកពីបទរំលោភលើលក្ខខណ្ឌការព្យួរទោសជាប់ពន្ធនាគាររយៈពេល ៣.៥ឆ្នាំ ដែលតុលាការកាត់ក្តីពីបទលោកកេងប្រវ័ញ្ចកាលពីឆ្នាំ ២០១៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបដែរថា លោក Alexei Navalny ដែលត្រូវបានគេបំពុល កាលពីប៉ុន្មានខែមុននៅក្នុងប្រទេសអាល្លឺម៉ង់ លោកបានចោទប្រកាន់ថានេះគឺជាស្នាដៃរបស់លោក ពូទីន។ ប៉ុន្តែត្រូវលោក ពូទីន បដិសេធវិញថាមិនបានពាក់ព័ន្ធនោះទេ ព្រោះប្រសិនបើលោក ពូទីន ចង់សម្លាប់មែននោះ ម៉្លេះមេបក្សប្រឆាំងរុស្ស៊ីរូបនេះ គ្មានជីវិតដល់សព្វថ្ងៃឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]