ចិន៖ មនុស្សយន្តដែលត្រូវបានផលិតឡើងដើម្បីយកសំណាកបំពង់កសម្រាប់ធ្វើតេស្តកូវីដ-19 ត្រូវបានគេដាក់ពង្រាយនៅក្នុងទីក្រុង Shenyang ក្នុងភាគឦសានខេត្ត Liaoning ប្រទេសចិន ដែលជាផ្នែកមួយនៃយុទ្ធនាការសាកល្បងចុងក្រោយនៅទូទាំងទីក្រុង។
គ្រាន់តែឮចេញភ្លាម រ៉ូបូត Lingcai បានលេចធ្លោនៅទូទាំងទីក្រុង។ បុគ្គលិកពេទ្យក្នុងតំបន់បានសាទរចំពោះការបង្កើតរ៉ូបូតនេះ ដោយនិយាយថាវាជូយកាត់បន្ថយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាអាចអនុវត្តការយកសំណាកភ្លាមៗនៅក្នុងបរិស្ថានបិទជិតដាច់ពីគេ ដើម្បីកុំឲ្យបុគ្គលិកពេទ្យនិងអ្នកដែលធ្វើតេស្តប្រឈមនឹងហានិភ័យឆ្លងមេរោគឆ្លង។
ដំណើរការនៃការយកសំណាកគឺងាយស្រួល ដំបូងរ៉ូបូតចាប់យកសំឡី បន្ទាប់ពីមនុស្សម្នាក់បានស្កេនអត្តសញ្ញាណប័ណ្ណរួចមក។ បុគ្គលិកពេទ្យម្នាក់ប្រើប្រព័ន្ធចក្ខុហើយបញ្ជាលើដៃរ៉ូបូតដើម្បីកំណត់ចំណុចដែលត្រូវយកសំណាកពីបំពង់កមនុស្ស។ នៅពេលដែលការយកសំណាកត្រូវបានបញ្ចប់ រ៉ូបូតក៏ដាក់គំរូសំណាកនោះនៅក្នុងកែវមួយហើយបិទគម្របឱ្យជិត។ កែវនោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ។
យោងតាមអ្នកផលិតវា វិទ្យាស្ថាន Shenyang Institute of Automation ក្រោមបណ្ឌិតសភាវិទ្យាសាស្ត្រចិនបានបង្ហាញថា រ៉ូបូតអាចប្រមូលសំណាកពីមនុស្សច្រើននាក់ ដោយមាន processing mode សម្រាប់មនុស្សច្រើនជាងប្រាំនាក់ដោយស្វ័យប្រវត្តិ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា រ៉ូបូតនេះក៏មានប្រយោជន៍នៅផ្នែកគយនៅព្រលានយន្តហោះ និងនៅលើផ្លូវហាយវេផងដែរ ព្រោះវាអាចយកសំណាកបំពង់កបានដោយមានប្រសិទ្ធភាពខ្ពស់ជាងវិធីសាស្ត្រយកសំណាកធម្មតា។
រ៉ូបូតចិនមួយនេះកំពុងរង់ចាំកម្មសិទ្ធិបញ្ញាច្នៃប្រឌិតរបស់ជាតិ ហើយលទ្ធផលធ្វើការរបស់វាត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ European Respiratory Journal កាលពីឆ្នាំមុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]