ភ្នំពេញ៖ ធនាគារ ស្ថាបនាបានធ្វើកម្មវិធីចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” នៅថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅធនាគារ ស្ថាបនា សាខាបឹងកេងកង ដោយមានការចាក់ផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ ធនាគារ ស្ថាបនា ដោយមានការចូលរួមចាប់ផ្ទាល់ពី គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ធនាគារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីធានានូវសុក្រឹតភាពជូនដល់អតិថិជន ការចាប់រង្វាន់នេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិចដែលឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់បំផុត ដោយមានការបើកបង្ហាញជាសាធារណៈ និង តាមដានយកព័ត៌មានដោយផ្ទាល់ពីបណ្តាញសារព័ត៌មានធំៗក្នុងស្រុក។
ឆ្លៀតក្នុងឱកាសនេះ លោក ណាកាហ្គាវ៉ា តាកាហ៊ីរ៉ុ បានមានប្រសាសន៍ថា៖
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ក្នុងកម្មវិធី “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” ពីធនាគារ ស្ថាបនា មានរហូតដល់២៥រូប ដែលរង្វាន់ទាំង២៥រួមមាន៖ រង្វាន់ធំគឺ រង្វាន់រថយន្ត Mazda 6 ចំនួន១រង្វាន់ គណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$២.៥០០ចំនួន២រង្វាន់ និង គណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$២៥០ចំនួន២២រង្វាន់។
សូមអបអរសាទដល់អតិថិជនមានសំណាងឈ្នះរង្វាន់ ទាំង២៥រង្វាន់៖
អ្នកឈ្នះរង្វាន់ទាំង២៥នាក់ ក្រុមការងាររបស់យើងនឹងធ្វើការទាក់ទងផ្ទាល់ ដើម្បីផ្តល់ព័ត៌មានលំអិតពាក់ព័ន្ធនឹងការទទួលរង្វាន់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារ ស្ថាបនា https://www.facebook.com/Sathapanabank
ឬគេហទំព័រ https://www.sathapana.com.kh៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]