កាលីហ្វ័រញ៉ា៖ មន្ត្រីសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា ស្នើផ្អាកការចាក់វ៉ាក់សាំង Moderna ប្រភេទ 41L20A ជាបន្ទាន់ដោយមានការព្រួយបារម្ភចំពោះសុវត្ថិភាពវ៉ាក់សាំងបន្ទាប់ពីបានរកឃើញចំនួនអ្នកប្រតិកម្មមានការកើនឡើងខ្ពស់ ខណៈវ៉ាក់សាំងចំនួន ៣៣០,០០០ ដូស ត្រូវបានគេចែកចាយជូនគ្លីនិកថែទាំសុខភាពចំនួន ២៨៧ កន្លែងនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាកាលពីដើមខែនេះរួចរាល់ទៅហើយ។
ការស្នើនេះត្រូវបានធ្វើឡើងបន្ទាប់ពីគ្លីនិកចាក់ថ្នាំបង្ការសហគមន៍មួយបានរាយការណ៍ពីចំនួនអ្នកប្រតិកម្មបន្ទាប់ពីបានចាក់វ៉ាក់សាំង ដែលមានចំនួនដល់ទៅ ១០ ករណីឯនោះក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង។ មន្ត្រីសុខាភិបាលបានគូសបញ្ជាក់ថា នេះគឺជាចំនួនមួយដ៏ខ្ពស់គួរឱ្យកត់សម្គាល់ ពីព្រោះតាមធម្មតាអត្រាអ្នកប្រតិកម្មដែលគេរំពឹងទុកគួរតែនៅត្រឹម ១ ករណីក្នុងចំណោមអ្នកចាក់ ១ សែននាក់ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មន្ត្រីអាជ្ញាធរកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះ ដោយក្នុងនោះវេជ្ជបណ្ឌិតផ្នែករោគរាតត្បាតលោក Erica S. Pan បានទទូចឱ្យមានការបញ្ឈប់ចាក់វ៉ាក់សាំងប្រភេទ 41L20A នេះជាបន្ទាន់ និងផ្លាស់ទៅប្រើវ៉ាក់សំាងដទៃទៀតដែលរដ្ឋបានអនុម័តដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ហើយគួររង់ចាំរហូតដល់ការស៊ើបអង្កេតរបស់អាជ្ញាធររួមទាំងក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បញ្ចប់អស់រួចរាល់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៅពីក្រោយការប្រតិកម្មជាបន្តបន្ទាប់នេះ។
គួររម្លឹកថា មកទល់ពេលនេះ កាលីហ្វ័រលីញ៉ាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៩៩៤,៥១៩ ករណី ស្លាប់ ៣៣,៥៩៣ ករណី និងជាសះស្បើយបានត្រឹមតែចំនួន ១,២៦៨,៥២១ ករណីប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]