ត្រសក់ ស្ដាប់ហើយ គ្នាយើងគ្រប់គ្នាសឹងតែធ្វើព្រងើយ ព្រោះគ្រាន់តែជាបន្លែមួយប្រភេទប៉ុណ្ណោះ។ ចុះទម្រាំទឹកត្រសក់ទៀត ដឹងតែអត់ខ្វល់មិនខាន តែតាមវេជ្ជសាស្ត្រ ទឹកត្រសក់មានប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដល់សុខភាពយើងទាំងអស់គ្នា។ ចាំ “Hello គ្រូពេទ្យ” ប្រាប់ម៉េចបានអ៊ីចឹង!
១- ជួយរាងកាយមានជាតិទឹកគ្រប់គ្រាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលខ្លួនយើងមានជាតិទឹកគ្រប់គ្រាន់ យើងអាចរក្សាកម្ដៅ (សីតុណ្ហភាព) ក្នុងខ្លួនឲ្យមានតុល្យភាព ប្រព័ន្ធសរសៃឈាមបេះដូងមានសុខភាពល្អ និងសម្អាតជាតិពុលក្នុងខ្លួន។ មិនតែប៉ុណ្ណោះ សរីរាង្គគ្រឿងក្នុងយើង អាចបំពេញមុខងារបានយ៉ាងល្អពេញមួយថ្ងៃ។
ឯទឹកត្រសក់វិញ មានលក្ខណៈពិសេសច្រើន (រ៉ែ និងវីតាមីន) ដែលរក្សាខ្លួនយើងឲ្យមានជាតិទឹកគ្រប់គ្រាន់។ ត្រូវចាំថា ពេលធ្វើទឹកត្រសក់ ត្រូវប្រើទឹកសុទ្ធ ឬទឹកស្អាត។ ទឹកអត់ល្អ អាចមានមេរោគ។
២- មានវីតាមីន និងរ៉ែសំខាន់ៗ
ទោះទឹកសំខាន់ចំពោះរាងកាយយើងខ្លាំងក៏ដោយ តែទឹកអត់មានវីតាមីនទេ។ ដើម្បីឲ្យមានវីតាមីន និងរ៉ែសំខាន់ៗច្រើន យើងអាចញ៉ាំទឹកត្រសក់បាន។ បើលាយជាមួយផ្លែឈើផ្សេងៗ ទឹកត្រសក់អាចជាប្រភពអង់ទីអុកស៊ីដង់ (ជាសារធាតុប្រឆាំងនឹងភាពចាស់ ប្រឆាំងរោគមហារីក ប្រឆាំងសាធាតុបំផ្លាញរាងកាយផ្សេងៗ) ដ៏ល្អ។
៣- រក្សាសម្ពាធឈាមល្អ
ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ឬតម្រងនោម សុទ្ធតែជាប្រភេទជំងឺបំផ្លាញយើងទាំងអស់។ ការពារកុំឲ្យកើតជំងឺទាំងនេះ រក្សាសម្ពាធឈាមឲ្យមានតុល្យភាព ជារឿងសំខាន់បំផុត។ ហើយវិធីមួយក្នុងចំណោមវិធីជាច្រើនដើម្បីបញ្ចុះសម្ពាធឈាម គឺផឹកទឹកត្រសក់។ នេះក៏ដោយសារបន្លែមិនមានផ្ទុកជាតិសូដ្យូម (ជាតិប្រៃ/អំបិល)។
៤- បង្អន់រឿងឃ្លាន
បើឃ្លានផ្ដេសផ្ដាសទាំងមិនទាន់ដល់ម៉ោងបាយផង សាកផឹកទឹកត្រសក់សិន។ វាអាចជួយទប់ការឃ្លានបានមួយរយៈ។ ញ៉ាំបាយ ឬរបស់ផ្ដេសផ្ដាសគ្មានពេលវេលា នឹងធ្វើឲ្យយើងឡើងគីឡូ។
៥- ជួយស្បែក
ចង់បានស្បែកកាន់តែល្អប្រសើរ ទឹកត្រសក់ក៏ជាជម្រើសដ៏ល្អឥតខ្ចោះដែរ។ ជាតិស៊ីលីកា (silica) នៅក្នុងត្រសក់ ធ្វើឲ្យស្បែកទន់រលោង។ សាច់ត្រសក់វិញ ក៏ជាភ្នាក់ងារជួយកុំឲ្យស្បែករមាស់ ឬរំខាន ដោយសារមុនដែរ។
៦- ជួយសាច់ដុំ
ជាតិស៊ីលីកាក្នុងត្រសក់ មិនគ្រាន់តែជួយស្បែកល្អស្អាតប៉ុណ្ណោះទេ ក៏ជួយដល់ជាលិកាសាច់ដុំ យើងផងដែរ។ ផឹកទឹកត្រសក់មួយកែវក្នុងមួយថ្ងៃ ជួយដល់សាច់ដុំ និងសុខភាពជាទូទៅរបស់យើង។
៧- មានធាតុអង់ទីអុកស៊ីដង់
សម្បូរដោយអង់ទីអុកស៊ីដង់ (ប្រឆាំងនឹងភាពចាស់ រោគមហារីក និងសាធាតុបំផ្លាញរាងកាយផ្សេងៗ) ត្រសក់អាចជួយរាងកាយយើងប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កទុក្ខទោសដល់រាងកាយ។ ឥទ្ធិពលជួយឲ្យមានជាតិទឹកគ្រប់គ្រាន់របស់វា ក៏អាចជួយសម្អាតជាតិពុលកកចាល់ក្នុងរាងកាយយើងផងដែរ។
៨- ប្រឆាំងមហារីក
ទឹកត្រសក់ ជាជម្រើសដ៏ល្អ បើចង់ការពារមហារីក បើទោះវាមិនអាចជួយបានការពារបានទាំងស្រុងក៏ដោយ។
យើងគួរផឹកទឹកត្រសក់ក្នុងអំឡុងពេល ១៥-២០ នាទីក្រោយចម្រាញ់យកទឹករួច។ កុំទុកត្រូវខ្យល់យូរ ព្រោះអាចធ្វើឲ្យមានប្រតិកម្មគីមី និងបាត់បង់ជីវជាតិ។ វិធីងាយៗ ពុំចាំបាច់កំដៅវាទេ បើអាចគួរលាយជាមួយការ៉ុត ប៉េងប៉ោះ មើមស្ពៃក្រហម ដើម្បីបង្កើនរសជាតិ។ ភាគច្រើនគេចូលចិត្តលាយវាជាមួយអំបិល និងម្រេចបន្តិច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]