ចិន៖ ប្រទេសចិនបានបង្ហាញគំរូ prototype រថភ្លើងល្បឿនលឿនថ្មីឈ្មោះ Maglev ដែលមានសមត្ថភាពបើកឈានដល់ល្បឿន620គីឡូម៉ែត្រក្នុងមួយម៉ោង។
រថភ្លើងនេះដំណើរការដោយថាមពលអគ្គីសនីដែលមានសីតុណ្ហភាពខ្ពស់ (HTS) ដែលធ្វើឱ្យវាមើលទៅដូចជាកំពុងអណ្តែតលើផ្លូវដែកអ៊ីចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគំរូរថភ្លើងដែលមានប្រវែង21ម៉ែត្រ ត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Chengdu ខេត្ត Sichuan កាលពីថ្ងៃទី13 ខែមករា។ លើសពីនេះទៀត អ្នកស្រាវជ្រាវសាកលវិទ្យាល័យបានសាងសង់ផ្លូវដែក165ម៉ែត្រ ដើម្បីបង្ហាញពីរបៀបដែលរថភ្លើងធ្វើដំណើរ។ នេះបើយោងតាមសារព័ត៌មាន Xinhua។
សាស្រ្តាចារ្យ He Chuan (អនុប្រធានសាកលវិទ្យាល័យ Jiaotong ដែលធ្វើការលើគំរូរថភ្លើង) បានប្រាប់អ្នកយកព័ត៌មានថា រថភ្លើងអាចដំណើរការបានក្នុងរយៈពេល 3-10 ឆ្នាំទៀត។
លោកបានបន្ថែមទៀតថា៖ «Sichuan មានធនធានក្រោមដីដ៏កម្រ ដែលមានអត្ថប្រយោជន៍ច្រើនដល់ការស្ថាបនាផ្លូវដែកឆក់ ដូច្នេះវាជំរុញការអភិវឌ្ឍឱ្យលឿនជាងមុន។»
ប្រទេសចិនគឺជាប្រទេសដែលមានបណ្តាញផ្លូវដែកល្បឿនលឿនធំជាងគេបំផុតរបស់ពិភពលោក ដែលលាតសន្ធឹងលើចម្ងាយ37,000គីឡូម៉ែត្រ និងមានរថភ្លើងដែលលឿនបំផុតគឺរថភ្លើង Shanghai maglev ។
រថភ្លើងល្បឿនលឿន Maglev ដំបូងបង្អស់របស់ប្រទេសនេះ បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ 2003។ រថភ្លើងនេះមានល្បឿនលឿនបំផុត 431គីឡូម៉ែត្រក្នុងមួយម៉ោង ហើយតភ្ជាប់អាកាសយានដ្ឋាន Shanghai Pudong ទៅនឹងផ្លូវ Longyang នៅប៉ែកខាងកើតនៃសៀងហៃ។
ប្រទេសចិនមានបំណងចង់ធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ2022 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចូលមកដល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]