មណ្ឌលគីរី: កាលពីពេលថ្មីៗ ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានទទួលជ្រាបច្បាស់ហើយពី កុមារីភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត ដែលរូបថតដ៏សែនស្រស់ស្អាត អមដោយស្នាមញញឹម ដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិ ទ្រេរមុខបែបខ្មែរ របស់ប្អូនស្រី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំង និងជាពិសេសពីម្ចាស់សំណាងការនានា ហើយថែមទាំងបានហៅប្អូនស្រីឲ្យជួយថតប្រម៉ូតឲ្យថែមទៀតផង។

ប្អូនស្រី យ៉ង់ស្រីនីត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញកាលពីពេលថ្មីៗ យោងទៅតាមគណនីហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហោះសារ អមដោយរូបភាព ដ៏ស្រស់ស្អាតរបសផ្ទះប្អូនស្រី យ៉ង់ ស្រីនីត ដែលសង់នៅចង្កេះភ្នំ គួបផ្សំ និងទេសភាពដ៏សែនស្រស់ស្អាតនៅតំបន់ភូមិភាគឥសាន នៅក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖

  លោកឧកញ៉ា ស្រីចាន់ថន
លោកឧកញ៉ាស្រី ចាន់ថន និងប្អូនស្រី យ៉ង់ស្រីនីត

គួរកត់សម្គាល់ផងដែរថា ផ្ទះថ្មីដ៏ស្រស់ស្អាតរបស់ប្អូនស្រី យ៉ង់ ស្រីនីត នេះ គឺជាអំណោយឧបត្ថម្ភរបស់លោកឧកញ៉ា ស្រីចាន់ថន ជូនទៅដល់គ្រួសាររបស់ប្អូនស្រី និងបានរៀបចំសាងសង់ឡើងដោយយកចិត្តទុកដាក់ ហើយជាលទ្ធផល ផ្ទះរបស់ប្អូនស្រីពិតជាមានភាពស្រស់ស្អាត គួរឲ្យចង់ស្នាក់នៅពិតប្រាកដមែន៕

ចង់ដឹងថាតើផ្ទះរបស់ប្អូនស្រី យ៉ង់ស្រីនីត ស្រស់ស្អាតកម្រិតណា សូមបងប្អូន ចូលរួមទស្សនារូបភាពដ៏សែនស្រស់ស្អាត របស់ផ្ទះប្អូនស្រី ដែលនិងទើបតែសាងសង់រួច ដូចរូបខាងក្រោមនេះ:

ផ្ទះប្អូនស្រី យ៉ង់ស្រីនីត
ផ្ទះប្អូនស្រី យ៉ង់ស្រីនីត
ផ្ទះប្អូនស្រី យ៉ង់ស្រីនីត
ផ្ទះប្អូនស្រី យ៉ង់ស្រីនីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]