បរទេស៖ ស្មាតហ្វូននេះនឹងត្រៀមជំនួសកូនសោឡានរបស់អ្នកហើយនាពេលខាងមុខ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមហ៊ុន Samsung បានប្រកាសផែនការសហការជាមួយក្រុមហ៊ុនផលិតរថយន្តជាច្រើន ដើម្បីផ្តល់នូវបទពិសោធន៍សោឌីជីថលនៅលើទូរស័ព្ទស៊េរីថ្មីត្រកូល Galaxy S ។
ក្រុមហ៊ុន Samsung បាននិយាយថាខ្លួនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Audi, BMW, Ford និង Genesis ដើម្បីអនុញ្ញាតឱ្យអ្នកប្រើស៊េរី Galaxy S21 ដោះសោទ្វាររថយន្តដោយប្រើតែទូរស័ព្ទរបស់ពួកគេ។ គ្រាន់តែចូលទៅជិតយានយន្តនោះ ទូរស័ព្ទនឹងដោះសោបានភ្លាម។ ដំណើរការអាចធ្វើទៅបានដោយ UWB ប៉ុន្តែ NFC ក៏ត្រូវបានគាំទ្រផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Samsung បានពន្យល់ថា៖ «ជាមួយនឹងការគណនាចម្ងាយច្បាស់លាស់ សោឌីជីថល UWB របស់ Samsung បានបញ្ជូនសញ្ញាខ្លីៗពីទូរសព្ទទៅឡានដែលបាន paired ជាមួយគ្នារូច ហើយវានឹងដោះសោទ្វារនៅពេលអ្នកទៅដល់។ បើគ្មាន UWB អ្នកប្រើប្រាស់នឹងអាចប្រើស្មាតហ្វូនជាកូនសោរថយន្តតាមរយៈប្រព័ន្ធ NFC ។»
មានតែទូរស័ព្ទ Galaxy S21 Plus, Galaxy S21 Ultra និង Galaxy Note 20 Ultra ប៉ុណ្ណោះដែលគាំទ្រ UWB នៅក្នុងត្រកូល Samsung ដែលមានការ track ទីតាំងនិង augmented reality “find my car”។ ទូរស័ព្ទ Galaxy S21 មិនរួមបញ្ចូល UWB ទេប៉ុន្តែអ្នកនៅតែអាចដោះសោរថយន្តរបស់អ្នកដោយប៉ះវាទៅនឹង NFC receiver នៅលើដៃទ្វាររថយន្តរបស់អ្នក ដូចជាអ្នកធ្វើនៅកន្លែងបង់ប្រាក់ដើម្បីទូទាត់អ៊ីចឹងដែរ។
Samsung កំពុងធ្វើការជាមួយក្រុមហ៊ុនឧស្សាហកម្មដើម្បីធ្វើស្តង់ដារ UWB និងកូនសោឌីជីថលរួមទាំង Car Connectivity Consortium ដែល Apple ជាសមាជិកឈានមុខគេនិង FiRa Consortium។ ដូច្នេះលក្ខណៈពិសេសទាំងនេះនឹងមិនផ្តាច់មុខលើឧបករណ៍ Samsung តែមួយទេ។ កូនសោឡានឌីជីថលគួរតែធ្វើការជាមួយ iPhones និងឧបករណ៍ Android ដទៃទៀតផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]