អាមេរិក៖ យោងតាមឯកសារតុលាការបានឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតអាមេរិកកំពុងតាមដានរកស្រ្តីម្នាក់ឈ្មោះ Riley June Williams ដែលសង្ស័យថាបានលួចយកកុំព្យូទ័រយួរដៃរបស់អ្នកនាំពាក្យសភាលោកស្រី Nancy Pelosi នៅពេលក្រុមបាតុករបានលុកលុយចូលវិមានសភាកាលពីថ្ងៃទី៦ ខែមករាកន្លងទៅ ហើយព្យាយាមលក់កុំព្យូទ័រខាងលើទៅឱ្យរុស្ស៊ី។
យោងតាមលិខិតបញ្ជាក់ដែលបានដាក់ទៅតុលាការក្នុងសង្កាត់មួយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបានទទួលព័ត៌មានពីអតីតសង្សាររបស់នាង Williams ដោយលោកបានប្រាប់ថា នាងមានបំណងបញ្ជូនឧបករណ៍កុំព្យូទ័រទៅឱ្យមិត្តម្នាក់ទៀត ដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ហើយបន្ទាប់មកគេមានគម្រោងលក់ឧបករណ៍នោះ ទៅឱ្យក្រុមស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។ ប៉ុន្តែ បច្ចុប្បន្ននេះ កុំព្យូទ័រនៅមិនទាន់បានបញ្ចូននៅឡើយទេ ហើយការស៊ើបការណ៍កំពុងដំណើរការប្រព្រឹត្តទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបដែរថា បច្ចុប្បន្ននេះ អ្នកនាង Williams មិនទាន់ត្រូវគេចាប់បាននោះទេ ព្រោះយោងតាមប៉ូលិសអាមេរិក អ្នកនាងកំពុងរត់គេចខ្លួន ហើយនាងបានបិទលេខទូរស័ព្ទ និងបណ្តាញសង្គមរបស់នាងចោលអស់ហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]