អាមេរិក៖ តាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារនេះបានឱ្យដឹងថា វិមានសភាជាតិអាមេរិក (US Capitol) ត្រូវបានបិទរយៈពេល ម៉ោង កាលពីថ្ងៃច័ន្ទម្សិលមិញ ក្រោយរងការគម្រាមកំហែងផ្នែកសន្តិសុខខាងក្រៅ បង្កឡើងដោយអគ្គិភ័យនៅក្បែរនោះ។

ហេតុការណ៍អគ្គិភ័យខាងលើនេះត្រូវបានគេរាយការណ៍ថា បានឆាបឆេះនៅក្នុងប្លុកដែលនៅមិនឆ្ងាយពីវិមានប៉ុន្មានទេ ប៉ុន្តែនាពេលនេះស្ថានការណ៍ត្រូវបានអាជ្ញាធរគ្រប់គ្រងបានទាំងស្រុងហើយ។ ទន្ទឹមនឹងនោះ ប៉ូលិសសភាក៏បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖ «ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ វិមានសភាអាមេរិកនឹងត្រូវបិទជាបណ្តោះអាសន្ន។ ប៉ុន្តែហេតុការណ៍នេះមិនមានការគំរាមកំហែងដល់សុវត្ថិភាពរបស់សាធារណៈជនទេ។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ សម្រាប់ផ្នែកដែលត្រូវបានបិទរួមមាន វិមានសភា Capitol ទីធ្លារបស់វិមាន និងអគារមួយចំនួនទៀត។ ដោយឡែក សម្រាប់អ្នកចូលរួមក្នុងការហាត់សមសម្រាប់ពិធីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់ លោក ចូ បៃដិន ដែលប្រព្រឹត្តទៅថ្ងៃស្អែកនេះ ត្រូវបានគេផ្លាស់ទៅធ្វើនៅផ្នែកខាងក្នុងនៃវិមានសភាវិញ។

គួរបញ្ជាក់ថា អាមេរិកបានចាត់វិធានការរឹតបន្តឹងសន្តិសុខរបស់ខ្លួនយ៉ាងតឹងរ៉ឹង បន្ទាប់ពីមានការសម្រុកចូលវិមានសភាពីសំណាក់ក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ ដែលបានបង្កចលាចល ភាពអសន្តិសុខ និងប៉ះពាល់ដល់ប្រជាធិបតេយ្យអាមេរិកយ៉ាងខ្លាំងកាលពីពេលកន្លងទៅនេះ៕

សន្តិសុខវិមានសភាជាតិរងការគម្រាមកំហែង បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យនៅក្បែរនោះ
ប៉ូលិសរបស់វិមានសភាជាតិ Capitol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]