ថៃ៖ ពិតណាស់ ជឿជាក់ថាប្រិយមិត្តភាគច្រើន បានស្គាល់តារាស្រីជើងចាស់ Anne Thongprasom ដែលគេនិយមហៅខ្លីថា Anne ហើយ ព្រោះរូបនាងបានប្រឡូកក្នុងវិស័យសិល្បៈនេះ តាំងពីរូបនាងនៅក្មេងមកម្លេះ។ បច្ចុប្បន្ន គួរឲ្យដឹងថា រូបនាងមិនត្រឹមតែជា តារាសម្តែងស្រីទេ នាងក៏ជាអ្នកដឹកនាំរឿងម្នាក់ផងដែរ។ នេះបង្ហាញថា តារាស្រីនេះពិតជាជោគជ័យខ្លាំង ក្នុងអាជីពការងារលើវិថីសិល្បៈនេះណាស់។
តែបើក្រឡេកមកមើលពី ជីវិតដៃគូនេះវិញ រូបនាងបានទាក់ទងជាមួយនឹងជាងថតរូប ដ៏ចំណានម្នាក់នោះគឺ លោក A Tinnabhan Tantinirandr ។ គួរឲ្យដឹងទៀតថា ភាគច្រើននៃរូបថតរបស់តារាស្រីនេះ ជាទឹកដៃថតរបស់លោកផ្ទាល់។ បើងាកមកមើល ពីចំណងទំនាក់ទំនងនេះវិញ វាមានរយៈពេលដល់ទៅ១៧ឆ្នាំហើយ។ តែផ្ទុយទៅវិញ ពួកគេហាក់បីដូចជា មិនខ្វល់ពីការរៀបការបង្កើតគ្រួសារអ្វីបន្តិចឡើយ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានត្រឹមនិយាយថា ពួកគេជាមិត្តភក្តិពិតប្រាកដសម្រាប់គ្នា ព្រោះពួកគេអាចយល់ចិត្តគ្នាទៅវិញទៅមកល្អជាង មិត្តភក្តិដទៃទៀត។ ជាមួយគ្នានេះ ពួកគេតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមកពេលដែលនរណាម្នាក់ កំពុងតែជួបបញ្ហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើមើលតាមក្រសែភ្នែករបស់អ្នកទាំងពីរ ពួកគេ អាចចាត់ទុកថាជាគូសេ្នហ៍ស្មោះស្ម័គ្រមួយគូ។ អ្នកគាំទ្រតែងគិតថាពួកគេជាគូស្នេហ៍មួយគូដែលមានស្នេហាចាស់ទុំ មិនដូចក្មេងៗឃើញភ្លាមស្រលាញ់ភ្លាមទេ ព្រោះជាញឹកញាប់ ពួកគេតែងបង្ហាញរូបគូយ៉ាងស្និទស្នាលជាមួយគ្នា។ រាល់ពេលដែលឃើញរូបនាង មនុស្សស្រីជាច្រើនតែងច្រណែននឹងជីវិតគូដ៏ សាមញ្ញ ផ្អែមល្អែមរបស់នាងជាខ្លាំង៕
ចង់ដឹងថាគូស្នេហ៍តារាជើងចាស់រូបនេះស្និទស្នាលយ៉ាងណានោះ តោះទៅមើលខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]