កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Goo Hye Sun បានបង្ហោះរូប Selfie ប៉ុន្មានសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមអ៉ីនស្តារក្រាម ជាមួយនឹងសម្រស់ ដែលនៅតែក្មេងជាងវ័យរបស់នាង។
ក្នុងនោះផងដែរ ជាមួយរូបភាព ឈរថតមុខកញ្ចាក់ប៉ុន្មានសន្លឹកនេះ អាចឲ្យយើងឃើញយ៉ាងច្បាស់ នូវទម្រង់មុខដ៏ស្រស់ស្អាត និងអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺសាច់មុខសម៉ង់ខៃ ជាពិសេស កែវភ្នែកធំរបស់នាង ដោយអួតពីសម្រស់ដ៏ល្អឥតខ្ចោះ ស្ថិតក្នុងវ័យ ៣៦ ឆ្នាំរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះមិនមែនលើកទីមួយទេ ដែលតារារូបនេះ បង្អួតពីសម្រស់នាងបែបនេះ ព្រោះជារឿយៗ Goo Hye Sun តែងតែទទួលបាន ការកោតសរសើររាប់មិនអស់ ជាមួយសម្រស់គ្មានស្នាមអាចម៍រុយ ឬក៏ស្នាមជ្រីវជ្រួញអ្វីបន្តិចសោះឡើយ ទោះបីតារាស្រីរូបនេះ កាន់តែមានវ័យជ្រេ តែសម្រស់ហាក់ក្មេងទៅៗ តែម្តង៕
សូមទស្សនារូបខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]