សឹង្ហបុរី៖ ថ្មីៗនេះ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពី ជីវិតដ៏ស្រស់ផូរផង់របស់ អ្នកមេម៉ាយវ័យ៤៨ឆ្នាំមួយរូប មានឈ្មោះថា Jamie ជាInfluencer និង Youtuber ដ៏ល្បីល្បាញមួយរូបក្នុងប្រទេសសឹង្ហបុរី។ ហេតុផលដែលបណ្ដាលឲ្យអ្នករាល់គ្នា ចាប់អារម្មណ៍ជាមួយ មេម៉ាយមុខស្រស់រូបនេះ ព្រោះតែរូបសម្ផស្សស្រស់ស្អាត ឆើតឆាយខ្លាំង លើសពីនេះ រូបនាងតែងចេញមកបង្អួតរូបរាងជាមួយការតុបតែងខ្លួនប្លែក អមដោយសម្លៀកបំពាក់ កាបូបប៊្រេនៗ Chanel, Dior, Fendi, Gucci ជាដើម។

បកត្រឡប់ក្រោយវិញ ព្រោះតែរូបសម្រស់អំណោយទានពីកំណើត ហើយមួយវិញទៀត Jamie ជាអ្នកបម្រើការលើយន្តហោះមួយរូប បានបណ្ដាលឲ្យនាងបានស្គាល់ និងទាក់ទងជាមួយអ្នកជំនួយមានទ្រព្យសម្បត្តិមហាសាល ជនជាតិឥណ្ឌូណេស៊ី ព្រមទាំងសម្រេចចិត្តរៀបការ មានកូនជាមួយគ្នា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែគួរឲ្យសោកស្ដាយ អ្វីៗបានប្រែប្រួល រូបនាងបានសម្រេចចិត្តលែងលះ ក្រោងសាងចំណងស្នេហ៍អស់រយៈពេល១៥ឆ្នាំជាមួយសេដ្ឋីម្នាក់នោះ ក្រោមហេតុផល រស់នៅមិនចុះសម្រុង។ ប៉ុន្តែ អ្វីដែលអ្នកមេម៉ាយរូបនេះ បានធ្វើឲ្យស្រីៗជាច្រើនច្រណែន ក៏ព្រោះតែ ទោះលែងលះក្ដី ជីវិតរូបនាង កាន់តែផូរផង់ ហ៊ឺហារ ដោយអតីតស្វាមីនៅតែ ផ្ដល់លុយជារៀងរាល់ខែ រហូតដល់ជិត៥០ម៉ឺនដុល្លារក្នុងមួយខែឯណោះ។​

បែបនេះហើយ អាចនិយាយបានថា Jamie ជានារីសំណាង និងរឹងមាំខ្លាំង ដោយមានអ្នកចាំតាមដានពីជីវិតដ៏ស្រស់ថ្លារបស់នាង មានអ្នកចុចFollow​ ក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាមច្រើនជាង១លាននាក់ ហើយជាក៏បានអភិវឌ្ឈខ្លួនជា Fashion Icon ថតម៉ូតឲ្យផលិតផលជាច្រើនថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Jamie
Jamie
Jamie
Jamie
Jamie
Jamie
Jamie
Jamie
Jamie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]